ក្នុងក្របខ័ណ្ឌនៃកិច្ចពិភាក្សា WIPO និងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU)។ យោងតាម MoU វិស័យអាទិភាពសម្រាប់ការអនុវត្តរួមមាន៖ ការធ្វើសុក្រិតនូវគោលនយោបាយ ច្បាប់ និងយុទ្ធសាស្ត្រស្តីពីកម្មសិទ្ធិបញ្ញា ការជំរុញប្រព័ន្ធចុះឈ្មោះអន្តរជាតិ ការលើកកម្ពស់សមត្ថភាពសម្រាប់សហគ្រាសធុនតូច មធ្យម និងសហគ្រាសចាប់ផ្តើមអាជីវកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន សាលារៀន និងសហគ្រាសដើម្បីធ្វើពាណិជ្ជកម្មនូវទ្រព្យសម្បត្តិបញ្ញា ជំរុញការអប់រំ បណ្តុះបណ្តាល លើកកម្ពស់ការយល់ដឹងរបស់សហគមន៍។ល។

leftcenterrightdel
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា (រូបថត៖ baochinhphu.vn)

យោងតាមលោក Daren Tang អគ្គនាយក WIPO បានឲ្យដឹងថា ការចុះហត្ថលេខាលើ MoU នឹងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង WIPO ក្នុងបរិបទដែលនិន្នាការពិភពលោកផ្លាស់ប្តូរពី “ការការពារកម្មសិទ្ធិបញ្ញា” ទៅជា “ការធ្វើពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា”។ លោក Daren Tang អគ្គនាយក ក៏បានអះអាងដែរថា WIPO ប្តេជ្ញារួមដំណើរជាមួយវៀតណាមក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ (ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថលជាតិ) តាមនោះបង្កើតឡើងសេដ្ឋកិច្ចចំណេះដឹង ឆ្ពោះទៅរកអនាគតសម្រាប់វៀតណាម៕

បកប្រែដោយ Thanh Cong