ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន លោក Tran Quang Phuong អនុប្រធានរដ្ឋសភាវៀតណាម មានសកម្មភាពសំខាន់ៗជាច្រើននៅខេត្ត Fukuoka។

leftcenterrightdel
លោក Tran Quang Phuong អនុប្រធានរដ្ឋសភា  (ឆ្វេង) និងលោក Hattori Seitaro អភិបាលខេត្ត Fukuoka (រូបថត៖ vov.vn)

ក្នុងកិច្ចពិភាក្សាជាមួយ លោក Hattori Seitaro  អភិបាលខេត្ត Fukuoka លោក Tran Quang Phuong  អនុប្រធានរដ្ឋសភាវៀតណាម បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកកិច្ចសហប្រតិបត្តិការតាមមូលដ្ឋានជាបណ្តាញប្រកបដោយប្រសិទ្ធភាព ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុន ព្រមទាំងស្នើថា Fukuoka បង្កើនការចែករំលែកបទពិសោធន៍របស់ជប៉ុនក្នុងវិស័យច្បាប់ ការគ្រប់គ្រងរដ្ឋបាលពីរកម្រិត និងការធ្វើបរិវត្តកម្មឌីជីថលក្នុងខេត្ត។

រីឯខ្លួនវិញ លោក Hatori Seitaro អភិបាលខេត្ត បានអះអាងថា Fukuoka តែងតែខិតខំបង្កើតបរិយាកាសអំណោយផល សុវត្ថិភាព សម្រាប់ជនបរទេស រួមទាំងប្រជាជនវៀតណាមដែលរស់នៅក្នុងប្រទេសជប៉ុន។ ហើយបាននិយាយថា សហគ្រាសជប៉ុន រួមទាំងសហគ្រាសនៅ Fukuoka ចង់ទទួលពលករវៀតណាមបន្ថែមទៀត៕

បកប្រែដោយ Duy Hoan