មហោស្រពវប្បធម៌ពិភពលោកនៅទីក្រុងហាណូយ
កប.អនឡាញ - យោងតាមគណៈកម្មការរៀបចំ ស្ថានទូត អង្គការអន្តរជាតិ និងមជ្ឈមណ្ឌលវប្បធម៌បរទេសចំនួន ៤៨ ប្រចាំនៅវៀតណាម បានចុះឈ្មោះចូលរួមកម្មវិធីនេះ។
នារសៀលថ្ងៃទី២៦ ខែកញ្ញា នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងក្រសួងការបរទេស រៀបចំសន្និសីទសារព័ត៌មានណែនាំកម្មវិធី “មហោស្រពវប្បធម៌ពិភពលោកនៅទីក្រុងហាណូយ” លើកទី១ ឆ្នាំ២០២៥។
យោងតាមគណៈកម្មការរៀបចំ ស្ថានទូត អង្គការអន្តរជាតិ និងមជ្ឈមណ្ឌលវប្បធម៌បរទេសចំនួន ៤៨ ប្រចាំនៅវៀតណាម បានចុះឈ្មោះចូលរួមកម្មវិធីនេះ ដោយមានសកម្មភាពប្រព្រឹត្តទៅនៅរាជវាំង Thang Long ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែតុលា រួមមាន ៖ កន្លែងវប្បធម៌ជាតិចំនួន ៤៥, តូបលក់អាហារចំនួន ៣៣ ក្រុមសិល្បៈក្នុងស្រុក និងអន្តរជាតិចំនួន ១៦, អង្គភាពណែនាំសៀវភៅចំនួន ១២, និងប្រទេសចំនួន ២០ ផ្ញើភាពយន្តកមកចូលរួមកម្មវិធីបញ្ចាំងភាពយន្ត...
បកប្រែដោយ Thanh Cong