ថ្លែងមតិក្នុងពិធី លោក Le Hoai Trung លេខាមជ្ឈិមបក្ស រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេសវៀតណាមបានអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធិផលដ៏ធំធេងរបស់បក្ស រដ្ឋ និងប្រជាជនចិនក្នុងរយះពេល ៧៦ ឆ្នាំនៃការកសាង និងអភិវឌ្ឍន៍ប្រទេស។ ជាពិសេស ក្នុងរយៈពេលជាង ១០ ឆ្នាំនៃ "សករាជថ្មី" ចាប់តាំងពីមហាសន្និបាតបក្សលើកទី ១៨ (២០១២) ក្រោមការដឹកនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលមាន លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋដើរតួនាទីជាស្នូល ប្រជាជនចិនបានកសាងសង្គមប្រកបដោយសុខដុមរមនា មានជីវភាពកាន់តែរីកចម្រើន និងសប្បាយរីករាយ។ ប្រទេសចិនកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងបញ្ហាសន្តិសុខ ការអភិវឌ្ឍ អរិយធម៌ និងអភិបាលកិច្ចពិភពលោក។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
ប្រតិភូអញ្ជើញចូលរួម​ពិធី

ថ្លែងមតិក្នុងពិធី លោក Wang Qun ភារធាវីនៃស្ថានទូតចិនប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា ចិន និងវៀតណាមជាអ្នកជិតខាងល្អ មិត្តល្អ សមមិត្តល្អ ដៃគូល្អ ដោយមានក្តីប្រាថ្នាដូចគ្នា និងអនាគតរួមគ្នា។ ប្រទេសចិនតែងតែចាត់ទុកទំនាក់ទំនងជាមួយវៀតណាមជាទិសដៅអាទិភាពក្នុងទំនាក់ទំនងការទូតអ្នកជិតខាងរបស់ខ្លួន។ មានឆន្ទៈរួមសហការជាមួយវៀតណាម ដើម្បីអនុវត្តយ៉ាងម៉ឺងម៉ាត់នូវទស្សនៈរួមកម្រិតខ្ពស់ បន្តអនុវត្តតាមទិសដៅយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរ លើការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងបន្តពង្រឹងអត្ថន័យសម័យកាល​នៃសហគមន៍ចែករំលែកអនាគតចិន-វៀតណាម ដែលមានអត្ថ័យជាយុទ្ធសាស្ត្រ៕

បកប្រែដោយ Duy Hoan