ជម្រាបជូនលោកឧត្តមស្នងការអំពីស្ថានភាព ទិសដៅ និងគោលដៅអភិវឌ្ឍន៍របស់វៀតណាម លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងថា វៀតណាមបានចេញប្រកាសជាសាធារណៈ និងអនុវត្តគោលនយោបាយ  សេចក្តីសម្រេចយុទ្ធសាស្ត្រជាច្រើន ដើម្បីបង្កើតជំហានធំៗ “បង្វែរសភាពការណ៍ ផ្លាស់ប្តូស្ថានភាព” ខិតខំក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហ៍កម្មទំនើប និងប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០; និងក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។ លោកឧបនាយករដ្ឋមន្ត្រីសង្ឃឹមថា បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបដែលនៅសេសសល់នឹងផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA) និងអនុវត្តប្រកបដោយប្រសិទ្ធភាព EVFTA; ហើយឆាប់ដក "កាកលឿង IUU" សម្រាប់ផលិតផលគ្រឿងសមុទ្រវៀតណាម។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម ទទួលជួបលោក Maros Sefcovic (រូបថត៖ VGP/Nhat Bac)

ដោយសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមប្តេជ្ញាកែលម្អគោលនយោបាយអនុគ្រោះ ការពារកម្មសិទ្ធិបញ្ញា និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ដើម្បីទាក់ទាញគម្រោងបច្ចេកវិជ្ជាដែលមានតម្លៃបន្ថែមខ្ពស់នោះ លោកឧបនាយករដ្ឋមន្ត្រីមានបំណងសហការជាមួយ EU តាមរយៈកិច្ចសហប្រតិបត្តិការស្រាវជ្រាវ ផ្ទេរបច្ចេកវិទ្យា និងគាំទ្រដល់ការចាប់ផ្តើមអាជីវកម្មក្នុងវិស័យឧស្សាហកម្ម semiconductor បញ្ញាសិប្បនិមិត្ត (AI) ថាមពលកកើតឡើងវិញ បច្ចេកវិទ្យា 5G និងការអភិវឌ្ឍន៍បច្ចេកវិទ្យាខ្ពស់។ ទន្ទឹមនឹងនោះ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យ EU បន្តមានសំឡេងរឹងមាំ គាំទ្រការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) រួមចំណែកធានាសន្តិភាព ស្ថិរភាព សន្តិសុខ និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ក្នុងតំបន់។

រីឯខ្លួនវិញ លោក Maros Sefcovic បានវាយតម្លៃខ្ពស់ចំពោះដំណើរការផ្លាស់ប្តូរថ្មី និងអភិវឌ្ឍរបស់វៀតណាម។ ដោយថ្លែងថា EU ជានិច្ចកាលគាំទ្រ អមដំណើរ និងជូនពរវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងនិរន្តរភាព សម្រេចបាននូវគោលដៅដែលបានកំណត់ លោក Maros Sefcovic បានស្នើថា ភាគីទាំងពីរគួរតែបង្កើតយុទ្ធសាស្ត្រសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា បច្ចេកវិទ្យា semiconductor បញ្ញាសិប្បនិម្មិត (AI) ថាមពលកកើតឡើងវិញ 5G អាកាសចរណ៍ និងភស្តុភារ៕

បកប្រែដោយ Duy Hoan