អង្គភាពសេដ្ឋកិច្ច - ការពារជាតិលេខ ៧៧៨ បូកសរុបបឋមកម្មវិធី "ជួយកុមារទៅសាលារៀន"
កប.អនឡាញ - នាថ្ងៃទី២៧ ខែកញ្ញា អង្គភាពសេដ្ឋកិច្ច - ការពារជាតិលេខ ៧៧៨ (យោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម) បានរៀបចំកិច្ចប្រជុំបូកសរុបបឋមកម្មវិធី "ជួយកុមារទៅសាលារៀន" សម្រាប់ឆ្នាំសិក្សា ២០២៤ - ២០២៥ និងអនុវត្តកម្មវិធីសម្រាប់ឆ្នាំសិក្សា ២០២៥ - ២០២៦។
នេះគឺជាកម្មវិធីដ៏មានអត្ថន័យ ដែលអង្គភាពបានអនុវត្តអស់រយៈពេលជាច្រើនឆ្នាំ ក្នុងគោលបំណងចែករំលែកការលំបាកដល់សិស្សានុសិស្សនៅតំបន់ឆ្ងាយដាច់ស្រយាល និងតំបន់ព្រំដែននៅខេត្ត Dong Nai។
យោងតាមរបាយការណ៍ក្នុងកិច្ចប្រជុំនេះ ក្នុងឆ្នាំសិក្សា ២០២៤ - ២០២៥ អង្គភាពសេដ្ឋកិច្ច - ការការពារជាតិលេខ ៧៧៨ បានឧបត្ថម្ភសិស្សចំនួន ៨០ នាក់ដែលមានស្ថានភាពលំបាកពិសេសនៅឃុំជាប់ព្រំដែនចំនួន ៤ នៃខេត្ត Binh Phuoc (បច្ចុប្បន្នខេត្ត Dong Nai)។ ថវិកាសរុបនៃកម្មវិធីគឺ ២១៦ លានដុង។ ក្រៅពីអាហារូបករណ៍ កុមារក៏ទទួលបានកង់ សៀវភៅ សម្លៀកបំពាក់ និងសម្ភារៈសិក្សា... ក្នុងបំណងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពួកគេបន្តទៅសាលារៀន ជម្នះការលំបាក ខិតខំក្នុងការសិក្សា។
    |
 |
លោកវរសេនីយ៍ឯក Hoang Van Hung ប្រគល់វិញ្ញាបនបត្រថ្លែងអំណរគុណដល់សប្បុរសជន នៅក្នុងកិច្ចប្រជុំ |
ក្នុងកិច្ចប្រជុំនេះ ក្នុងការអនុវត្តកម្មវិធី “ជួយកុមារទៅសាលារៀន” សម្រាប់ឆ្នាំសិក្សា ២០២៥ - ២០២៦ មានសប្បុរសជន និងអង្គភាពចំនួន ៣៧ បានចុះឈ្មោះបន្តគាំទ្រឧបត្ថម្ភកម្មវិធីដោយថវិកាសរុបជិត ៣០០ លានដុង។
ថ្លែងមតិក្នុងកិច្ចប្រជុំ លោកវរសេនីយ៍ឯក Hoang Van Hung ប្រធាននយោបាយនៃអង្គភាពសេដ្ឋកិច្ច - ការការពារជាតិលេខ ៧៧៨ បានអះអាងថា៖ “លទ្ធផលដែលសម្រេចបាននាពេលកន្លងមក បានបង្ហាញពីប្រសិទ្ធភាពនៃការងារចលនាមហាជនប្រកបដោយភាពច្នៃប្រឌិត ដែលអង្គភាពសេដ្ឋកិច្ច - ការការពារជាតិលេខ ៧៧៨ កំពុងអនុវត្ត។ កម្មវិធីនេះមិនត្រឹមតែរួមចំណែកជួយកុមារទៅសាលាប៉ុណ្ណោះទេ ថែមទាំងជាស្ពានពង្រឹងទំនាក់ទំនងរវាងកងទ័ព និងប្រជាជន កសាងខឿនការពារជាតិដោយប្រជាជនទាំងមូលនៅមូលដ្ឋាន”៕
បកប្រែដោយ Thuy Anh