វិចារណកថា៖ សេចក្តីក្លាហាន និងសេចក្តីប្រាថ្នា
កប.អនឡាញ - បន្ទាប់ពីរយៈពេល ៣ ថ្ងៃធ្វើការយ៉ាងរួសរាន់ និងមានការទទួលខុសត្រូវខ្ពស់ មហាសន្និបាតលើកទី ១២ នៃគណៈកម្មាធិការបក្សកងទ័ពអាណត្តិ ២០២៥-២០៣០ បានបញ្ចប់ដោយទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ មហាសន្និបាតបានសបង្ហាញនូវភាពក្លាហាន ភាពឈ្លាសវៃ និងសេចក្តីប្រាថ្នា របស់គណៈកម្មាធិការបក្សកងទ័ព និងកងទ័ពទាំងមូលក្នុងបុព្វហេតុកសាងកងទ័ព ពង្រឹងកម្លាំងការពារជាតិ និងការពារមាតុភូមិយ៉ាងរឹងមាំ។
មហាសន្និបាតបានលើកកំពស់លទ្ធិប្រជាធិបតេយ្យ និងភាពឈ្លាសវៃ ដើម្បីពិនិត្យ និងវាយតម្លៃយ៉ាងស៊ីជម្រៅលើលទ្ធផលនៃការដឹកនាំ និងការអនុវត្តភារកិច្ចរបស់គណៈកម្មាធិការបក្សកងទ័ព និងកងទ័ពទាំងមូលសម្រាប់អាណត្តិ ២០២០-២០២៥ ព្យាករណ៍ស្ថានភាព កំណត់យ៉ាងច្បាស់នូវទិសដៅ គោលដៅ និងភារកិច្ចសម្រាប់អាណត្តិ ២០២៥-២០៣០។ អង្គមហាសន្និបាតបានរួមចំណែកមតិជាច្រើនទៅលើសេចក្តីព្រាងឯកសាររបស់គណៈកម្មាធិការមជ្ឈិមបក្សដែលគ្រោងនឹងដាក់ជូនមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤។ ទន្ទឹមនឹងនោះ អង្គមហាសន្និបាតបានបោះឆ្នោតជ្រើសរើសគណៈប្រតិភូតំណាងឱ្យឆន្ទៈ ជំនឿ និងការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្សកងទ័ព និងកងទ័ពទាំងមូល ដើម្បីចូលរួមមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤។
    |
 |
ទិដ្ឋភាពនៃថ្ងៃធ្វើការទី៣ នៃមហាសន្និបាតបក្សកងទ័ពលើកទី១២ អាណត្តិ ២០២៥-២០៣០ |
ជោគជ័យនៃមហាសន្និបាតគឺបណ្តាលមកពីការធ្វើឱ្យមានភាពស៊ីសង្វាក់គ្នានៃការរៀបចំយ៉ាងម៉ត់ចត់ ម៉ឺងម៉ាត់ ប្រជាធិបតេយ្យ ឯកភាព និងការទទួលខុសត្រូវខ្ពស់នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស ស្ថាប័ន និងអង្គភាពនានាក្នុងជួរកងទ័ពទាំងមូល។ លទ្ធផលនេះគឺមកពីការដឹកនាំយ៉ាងមោះមុត និងដោយផ្ទាល់លើគ្រប់ទិដ្ឋភាពនៃបក្សចំពោះកងទ័ព ដែលក្រោមការដឹកនាំជាទៀងទាត់ និងដោយផ្ទាល់ពីការិយាល័យនយោបាយ និងគណៈលេខាមជ្ឈិមបក្ស។ នេះគឺជាការសម្របសម្រួល និងការគាំទ្រពីគ្រប់ស្ថាប័នមជ្ឈិម និងមូលដ្ឋាន។
មហាសន្និបាតបានបន្សល់ទុកនូវតម្រុយសញ្ញាជាប្រវត្តិសាស្ត្រមួយ បើកអាណត្តិថ្មី បញ្ឆេះស្មារតីថ្មី និងសេចក្តីប្រាថ្នាថ្មី លើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់កងទ័ពទាំងមូលឱ្យរក្សាឆន្ទៈឈ្នះជាដាច់ខាត ហើយដាក់ឱ្យសេចក្តីសម្រេចរបស់មហាសន្និបាតចូលជាធរមានឱ្យបានឆាប់ៗ។ គណៈកម្មាធិការបក្ស អង្គការបក្ស គណៈកម្មាធិការនយោបាយ កម្មាភិបាលនយោបាយ មេបញ្ជាការ និងស្ថាប័ននយោបាយគ្រប់ជាន់ថ្នាក់ក្នុងជួរកងទ័ពទាំងមូល ត្រូវតែបញ្ជ្រាបស្មារតីនៃមហាសន្និបាតជូនកម្មាភិបាល និងយោធិនគ្រប់រូបជាបន្ទាន់ បំពេញបន្ថែម និងអនុវត្តជាក់ស្តែងនូវរាល់វិធានការដឹកនាំ និងការតម្រង់ទិសរបស់គណៈកម្មាធិការបក្ស និងអង្គការចាត់តាំងបក្សនានាស្របតាមសេចក្តីសម្រេចរបស់មហាសន្និបាត ប្រកាន់ខ្ជាប់និងស្ថានការណ៍ និងភារកិច្ចរបស់ស្ថាប័ន និងអង្គភាព។
នៅក្នុងបរិបទពិភពលោក និងតំបន់មានការវិវឌ្ឍ ផ្លាស់ប្តូរដែលមិនអាចទាយទុកជាមុនបាន នៅក្នុងប្រទេសក្រៅពីភាពងាយស្រួលនៅតែមានការលំបាក និងបញ្ហាប្រឈមជាច្រើនទៀតប្រទាក់ក្រឡាគ្នា ទាមទារតម្រូវឱ្យកម្មាភិបាល និងយុទ្ធជនមានភាពក្លាហានជាងមុន មានគំនិតច្នៃប្រឌិត និងការតាំងចិត្តកាន់តែខ្លាំង។ គណៈកម្មាធិការបក្សកងទ័ព និងកងទ័ពទាំងមូលត្រូវតែយល់ឱ្យបានជ្រាបនូវគោលការណ៍ណែនាំរបស់បក្សលើវិស័យយោធា និងការពារជាតិ។ រក្សាការដឹកនាំដាច់ខាត និងផ្ទាល់របស់បក្សលើគ្រប់វិស័យ និងការគ្រប់គ្រងឯកភាពរបស់រដ្ឋទៅលើកងទ័ព។ លើកតម្កើងប្រពៃណីវីរភាព កម្លាំងរួម កសាងគណៈកម្មាធិការបក្សកងទ័ពស្អាតស្អំ រឹងមាំ ជាគំរូល្អ កសាងកងទ័ពបដិវត្តន៍ វិន័យ វរភាព និងទំនើប ហើយនិងកសាងកម្លាំងបម្រុងដ៏ខ្លាំងក្លា កងជីវពលរឹងមាំ។
ការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកនេះគឺជាឱកាសមួយ ហើយទន្ទឹមនឹងនោះ នេះជាការងារនយោបាយសំខាន់មួយសម្រាប់កងទ័ពទាំងមូលក្នុងការផ្តល់យោបល់ រៀបចំផែនការ និងរៀបចំការអនុវត្តប្រកបដោយជោគជ័យនូវគោលការណ៍ណែនាំយោធា និងការពារជាតិ។ បង្កើនការប្រុងប្រយ័ត្ន ត្រៀមខ្លួនប្រយុទ្ធ និងឈ្នះក្នុងគ្រប់ស្ថានភាព លើកកម្ពស់យ៉ាងពេញលេញនូវមុខងារនៃ "កងទ័ពប្រយុទ្ធ កងទ័ពធ្វើការ កងទ័ពផលិតកម្ម" រក្សាតួនាទីស្នូលក្នុងការកសាងការពារជាតិ ការពារមាតុភូមិយ៉ាងរឹងមាំ។
ដោយមានជំនឿយ៉ាងខ្ជាប់ខ្ជួន ផ្សព្វផ្សាយនូវកម្លាំងចិត្តថ្មី កងទ័ពទាំងមូលលើកកំពស់ស្មារតីសាមគ្គីភាព ឯកភាពក្រោមការដឹកនាំរបស់បក្ស រួមចំណែកយ៉ាងសកម្មដល់ជោគជ័យនៃមហាសន្និបាតបក្សលើកទី១៤ បន្តវីរភាពរបស់កងទ័ពប្រជាជនវៀតណាម រួមចំណែកកសាងប្រទេសឱ្យមានសន្តិភាព សម្បូរសប្បាយ វិបុលភាព អរិយធម៌ សុភមង្គលរបស់ប្រទេសវៀតណាម៕
បកប្រែដោយ Minh Trung