បន្តពង្រឹងទំនាក់ទំនងវៀតណាម-ក្រិកឲ្យកាន់តែស៊ីជម្រៅ
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោក Ioannis Plakiotakis អនុប្រធានទី ១ រដ្ឋសភាក្រិក ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា លោក Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសក្រិក។
* ក្នុងកិច្ចពិភាក្សាការងារជាមួយលោក Ioannis Plakiotakis អនុប្រធានទី១ រដ្ឋសភាក្រិក ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងផ្លាស់ប្តូរគណៈប្រតិភូរវាងរដ្ឋសភានៃប្រទេសទាំងពីរ ដើម្បីផ្លាស់ប្តូរព័ត៌មាននិងបទពិសោធន៍លើវិស័យច្បាប់ ការត្រួតពិនិត្យ និងការកសាងក្របខ័ណ្ឌច្បាប់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្ដានុពល ស្របតាមតម្រូវការអភិវឌ្ឍនៃប្រទេសទាំងពីរ និងរក្សាយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ គាំទ្រគំនិតផ្តួចផ្តើមរបស់គ្នាទៅវិញទៅមក និងបង្កើនការសម្របសម្រួលនៅវេទិកាពហុភាគី វេទិកាអន្តរជាតិ និងវេទិកាអន្តរសភាក្នុងតំបន់ និងពិភពលោក។
    |
 |
លោក Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាមប្រគល់វត្ថុអនុស្សាវរីយ៍ជូនភាគីមិត្ដក្រិក (រូបថត៖ vnanet.vn) |
ទន្ទឹមនឹងនោះ ភាគីទាំងពីរជំរុញឱ្យរដ្ឋាភិបាលទាំងពីរអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារសហប្រតិបត្តិការដែលបានចុះហត្ថលេខា និងកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យពន្ធដារ កម្លាំងពលកម្ម ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ដើម្បីបង្កើតមូលដ្ឋានច្បាប់ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។
* នៅក្នុងជំនួបជាមួយលោក Konstantinos Chatzidakis អនុប្រធានាធិបតីក្រិក ភាគីទាំងពីរបានឯកភាពគ្នាបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ សហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី និងអន្តរជាតិ។ ទន្ទឹមនឹងនេះភាគីទាងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងសម្របសម្រួលរៀបចំរាល់សកម្មភាពក្នុងឱកាសខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
* ក្នុងជំនួបជាមួយលោក Dimitris Koutsompas អគ្គលេខាគណបក្សកុម្មុយនិស្តក្រិក លោកអនុប្រធានរដ្ឋសភាវៀតណាម បានអះអាងនូវគោលជំហរឥតងាករេរបស់វៀតណាមក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សកុម្មុយនិស្តក្រិក និងប្រជាជននៃប្រទេសទាំងពីរក្នុងស្មារតីជឿទុកចិត្តគ្នា និងគាំទ្រគ្នាទៅវិញទៅមក។
* ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសក្រិក លោក Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម បានជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅក្រិក និងតំណាងសហគមន៍ជនវៀតណាមនៅប្រទេសសាមី៕
បកប្រែដោយ Thanh Cong