ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរបានឯកភាពសហការយ៉ាងជិតស្និទ្ធដើម្បីត្រៀមរៀបចំដំណើរទស្សនកិច្ច ជំនួបទ្វេភាគី និងការផ្លាសស់ប្តូរនៅគ្រប់លំដាប់ថ្នាក់នាពេលខាងមុខ ជាពិសេសសកម្មភាពនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងឆ្នាំ២០២៥។

leftcenterrightdel
លោក Le Hoai Trung ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Sihasak Phuangketkeow

រដ្ឋមន្ត្រីទាំងពីរបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបន្តជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី និងឯកភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងបំណងជម្រុញឲ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចឲ្យបានឆាប់នូវគោលដៅ ២៥ ពាន់លានដុល្លារអាមេរិក ក្នុងទិសដៅមានតុល្យភាពជាងមុន ហើយសហការបង្កើតក្រុមការងាររួមមួយដើម្បីអនុវត្តយុទ្ធសាស្រ្ត "៣ ការតភ្ជាប់" ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង រួមទាំងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ តភ្ជាប់វិស័យសេដ្ឋកិច្ច ធុរកិច្ច និងបណ្ដាមូលដ្ឋាននៃប្រទេសទាំងពីរ តភ្ជាប់យុទ្ធសាស្ត្រកំណើនប្រកបដោយចីរភាពនៃប្រទេសទាំងពីរ។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា ការធ្វើបរិវត្តកម្មឌីជីថល រដ្ឋាភិបាលអេឡិចត្រូនិក សេដ្ឋកិច្ចបៃតង ការផ្លាស់ប្តូរថាមពលប្រកបដោយសមធម៌ ការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងការភ្ជាប់បណ្តាញចាប់ផ្តើមធ្វើអាជីវកម្ម។ ភាគីទាំងពីរគាំទ្រការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ និងសន្តិសុខទ្វេភាគី ហើយយល់ព្រមសហការក្នុងការទប់ស្កាត់ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

អំពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ ភាគីទាំងពីរបានអះអាងថានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្នានៅយន្តការពហុភាគី និងតំបន់ រួមជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីពង្រឹងសាមគ្គីភាព ឯកភាព លើកកម្ពស់តួនាទីជាមជ្ឈភាពរបស់អាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍអនុតំបន់៕

បកប្រែដោយ Thuy Anh