ថ្លែងក្នុងអង្គសន្និបាត តាងនាមការិយាល័យនយោបាយ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធនិងប្រជាជនខេត្ត An Giang ដែលសម្រេចបានក្នុងអាណត្តិ ២០២០-​២០២៥។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញចូលរួម និងដឹកនាំមហាសន្និបាត

ដើម្បីអនុវត្តបានជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាត លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យគណៈកម្មាធិការបក្សខេត្តផ្តោតលើការងារសំខាន់ៗចំនួន៦៖ ទី១ គឺវាយតម្លៃស្ថានភាព និងសក្ដានុពលឲ្យបានត្រឹមត្រូវ ជ្រើសរើសការងារសំខាន់ៗ និងកំណត់ការអភិវឌ្ឍយុទ្ធសាស្ត្រឲ្យសមស្រប។ ទី២ គឺធ្វើសមាហរណកម្មអន្តរជាតិដោយម្ចាស់ការ ជាពិសេសសមាហរណកម្មសេដ្ឋកិច្ច ដើម្បីកៀរគរធនធានសង្គមបន្ថែមទៀត។ ឆ្លៀតយកពីបដិវត្តន៍ឧស្សាហកម្មលើកទី ៤ និងនិន្នាការផ្លាស់ប្តូរការវិនិយោគ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការអភិវឌ្ឍន៍រយៈពេល ២០២១-២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០២៥។ ខេត្តចាំបាច់ត្រូវប្តេជ្ញាចិត្ត ដើម្បីក្លាយជាក្បាលរថភ្លើងសេដ្ឋកិច្ចនៅតំបន់ដីសណ្ដទន្លេ Cuu Long។ ទី៣ គឺអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម ជាពិសេសប្រព័ន្ធដឹកជញ្ជូនយុទ្ធសាស្ត្រ។

ទី៤ គឺអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសុខដុមរមនា ដោះស្រាយបញ្ហាសង្គមឲ្យបានល្អ អនុវត្តព្រមៗនូវសេចក្ដីសម្រេចចិត្ដសំខាន់ៗរបស់ការិយាល័យនយោបាយ... ផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ថែរក្សាសុខភាពប្រជាជន អភិវឌ្ឍលំនៅដ្ឋានសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប លើកកំពស់ប្រសិទ្ធភាពនៃការកាត់បន្ថយភាពក្រីក្រ និងសន្តិសុខសង្គម។ ទី៥ គឺបន្តកសាងខឿនការពារជាតិដោយប្រជាជនទាំងមូល ផ្សារភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាមួយវិស័យការពារជាតិនិងសន្តិសុខ ពង្រឹងកងកម្លាំងប្រដាប់អាវុធ កសាងតំបន់ការពារទប់ទល់រឹងមាំ ទប់ស្កាត់និងប្រឆាំងឧក្រិដ្ឋកម្ម រក្សាបរិយាកាសសុវត្ថិភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ទី៦ គឺកសាងគណៈកម្មាធិការបក្ស និងប្រព័ន្ធនយោបាយឲ្យស្អាតស្អំនិងរឹងមាំ ពង្រឹងសមត្ថភាពដឹកនាំនិងកម្លាំងប្រយុទ្ធរបស់អង្គការបក្សគ្រប់លំដាប់ថ្នាក់។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជូនផ្ការបស់គណៈកម្មាធិការមជ្ឈិមបក្សដល់មហាសន្និបាតបក្សខេត្ត An Giang
leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញទស្សនាការតាំងពិព័រណ៍សមិទ្ធិផលសេដ្ឋកិច្ចសង្គមរបស់ខេត្ត An Giang ក្នុងក្របខ័ណ្ឌនៃមហាសន្និបាត

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសម្តែងនូវការជឿជាក់ថា ជាមួយនឹងប្រពៃណីបដិវត្តន៍ដ៏ត្រចេះត្រចង់ ស្មារតីសាមគ្គីភាព ការផ្លាស់ថ្មី និងសេចក្តីប្រាថ្នាអភិវឌ្ឍន៍ គណៈកម្មាធិការបក្សខេត្ដ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្ត An Giang នឹងសម្រេចបាននូវគោលដៅសម្រាប់អាណត្តិឆ្នាំ ២០២៥-២០៣០ រួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៤៕

បកប្រែដោយ Pham Diep