កាសែតកងទ័ពប្រជាជនវៀតណាមជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាន និងកម្មាភិបាលនៅតំបន់ភាគខាងត្បូងក្នុងទិវាប្រពៃណី
កប.អនឡាញ - នាព្រឹកថ្ងៃទី ១០ ខែតុលា នៅទីក្រុងហូជីមិញ កាសែតកងទ័ពប្រជាជន បានរៀបចំជំនួបអបអរសាទរខួបលើកទី ៧៥ នៃទិវាប្រពៃណី (ថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៥០ / ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥) នៅតំបន់ភាគខាងត្បូង។
លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo អគ្គនិពន្ធនាយកនៃកាសែតកងទ័ពប្រជាជន បានដឹកនាំជំនួប។ ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ត្រី Doan Xuan Bo បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅរបស់អ្នកសារព័ត៌មាននាបច្ចុប្បន្នចំពោះជំនាន់មុនៗ។ ក្នុងរយៈពេល ៧៥ ឆ្នាំនៃការកសាង និងអភិវឌ្ឍ កាសែតកងទ័ពប្រជាជនតែងតែលើកតម្កើងប្រពៃណីដ៏រុងរឿងរបស់អង្គភាព បំពេញល្អភារកិច្ច សក្តិសមនឹងជំនឿទុកចិត្តរបស់បក្ស រដ្ឋ កងទ័ព និងប្រជាជន។
តាងនាមឲ្យអ្នកសារព័ត៌មាននៃកាសែតកងទ័ពប្រជាជនគ្រប់ជំនាន់នៅតំបន់ភាគខាងត្បូង លោកវរសេនីយ៍ឯក អ្នកកាសែត Tran The Tuyen ប្រធានសមាគមជួយគាំទ្រគ្រួសារយុទ្ធជនពលីនៅទីក្រុងហូជីមិញ អតីតប្រធានគណៈកម្មការតំណាងភាគខាងត្បូងនៃកាសែតកងទ័ពប្រជាជនបានសម្តែងនូវមោទនភាពចំពោះប្រពៃណីនៃកាសែតប្រជាជន ហើយសម្ដែងនូវការជឿទុកចិត្តលើការអភិវឌ្ឍនៃកាសែតកងទ័ពប្រជាជនក្នុងដំណាក់កាលថ្មី៕
បកប្រែដោយ Thuy Anh