Son La ជាខេត្តភ្នំមួយ ជាតំបន់ខ្ពង់រាប ជាកន្លែងស្នាក់នៅរបស់ជនជាតិភាគតិចជាច្រើន៖ Thai, Mong, Muong... ជីវភាពរស់នៅរបស់ប្រជាជននៅតែមានការលំបាក ហើយពួកគេងាយរងគ្រោះដោយគ្រោះធម្មជាតិ ខ្យល់ព្យុះ និងទឹកជំនន់។ ដោយយល់ឃើងយ៉ាងច្បាស់នូវបញ្ហានោះ គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងពលធំលេខ៣១៦ តែងតែគិតគូរដល់ការងារជួយប្រជាពលរដ្ឋរក្សាលំនឹងជីវិត មិនត្រឹមតែជាសកម្មភាពចលនាមហាជនប៉ុណ្ណោះទេ ថែមទាំងជាបទបញ្ជាចេញពីបេះដូង ដែលជាបេសកកម្មក្នុងសន្តិភាពផងដែរ។

ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក្នុងខែកក្កដា និងសីហា ឆ្នាំ ២០២៥បានបណ្តាលឲ្យគ្រួសារជាច្រើននៅក្នុងឃុំ Chieng So, Muong Lam, Huoi Mot និង Bo Sinh ត្រូវទឹកជន់លិចផ្ទះសម្បែង។ ដើម្បីជួយប្រជាពលរដ្ឋឱ្យមានស្ថិរភាពក្នុងពេលឆាប់ៗនេះ កងពលធំលេខ៣១៦ បានពង្រាយកម្មាភិបាល យុទ្ធជនចូលរួមសាងសង់ និងជួសជុលផ្ទះជូនគ្រួសាររងគ្រោះ។ ការងាររៀបចំបានអនុវត្តយ៉ាងហ្មត់ចត់រួមទាំងការចុះស្រាវជ្រាវ ការជ្រើសរើសកម្មាភិបាល និងយយុទ្ធជនដែលចេះសង់ផ្ទៃដែលចាត់ចែងការងារតាមឃុំ និងភូមិនីមួយៗ។ ដោយផ្អែកលើការយល់ច្បាស់អំពីលក្ខណៈ និងលក្ខខណ្ឌមូលដ្ឋាននៃគ្រួសារនីមួយៗ កងពលធំលេខ៣១៦ បានបង្កើតផែនការគាំទ្រជាក់លាក់ និងសមស្រប ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ប្រមូលធនធានយ៉ាងសកម្ម និងបង្កើតការឯកភាពខ្ពស់មុនពេលអនុវត្ត។ លោកវរសេនីយ៍ឯក Lam Dung Tien លេខាបក្ស និងជាប្រធាននយោបាយនៃកងពលធំលេខ៣១៦ បានចែករំលែកថា៖ "គណៈកម្មាធិការបក្ស និងមេបញ្ជាការកងពលធំ តែងតែប្រកាន់ខ្ជាប់នូវទស្សនៈថា ការជួយប្រជាជន ជាពិសេសជនជាតិភាគតិចនៅតំបន់ដាច់ស្រយាល ក៏ជាឱកាសពូនជ្រំភាពថ្លៃថ្នររបស់កងទ័ពលោកអ៊ំហូជូនកម្មាភិបាល យុទ្ធជនម្នាក់ៗ។ ដូច្នេះយើងខ្ញុំបានបំផុសចលនាជួយប្រជាជនដូចជាជួយក្រុមគ្រួសារខ្លួនឯង។ ជាលទ្ធផលត្រឹមតែ ៥០ ថ្ងៃប៉ុណ្ណោះ ផ្ទះ ១៥៥ ខ្នងត្រូវបានសាងសង់រួចរាល់ និងប្រគល់ជូនប្រជាពលរដ្ឋ"។

leftcenterrightdel
កម្មាភិបាល យុទ្ធជន កងពលធំលេខ៣១៦ ជួយគ្រួសារ Giang A Du នៅភូមិ Huoi Sai ឃុំ Chieng So សាងសង់ផ្ទះ

leftcenterrightdel
កម្មាភិបាល យុទ្ធជន កងពលធំលេខ ៣១៦ ជួយគ្រួសារបងស្រី Leo Thi Hien នៅភូមិ Dua Cat ឃុំ Chieng So ស្តារសួនបន្លែរបស់ឡើងវិញបន្ទាប់ពីទឹកជំនន់។

ចំណុចពិសេសនៃដំណើរបំពេញការងារនេះ គឺកម្មាភិបាល យុទ្ធជន មិនត្រឹមតែជួសជុល និងសាងសង់ផ្ទះប៉ុណ្ណោះទេ ថែមទាំងបានចូលរួមក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ កម្មាភិបាល យុទ្ធជនបានរស់នៅ ហូបបាយ ហើយភ្ញាក់ពីព្រលឹមដើម្បីសាងសង់ផ្ទះជាមួយប្រជាជន។ នៅតាមភូមិដាច់ស្រយាល មានភ្លៀងធ្លាក់ច្រើន ប៉ុន្តែកម្មាភិបាលយុទ្ធជននៅតែនៅហ្នឹងតំបន់ ឆ្លៀតឱកាសដែលអត់ភ្លៀងដើម្បីបន្តការងារ។ ការលះបង់ និងចិត្តស្មោះស្ម័គ្រនោះ បានធ្វើឱ្យបេះដូងប្រជាជនកក់ក្តៅ ដោយប្រែក្លាយថ្ងៃធ្វើការនីមួយៗទៅជាថ្ងៃនៃទិវាសាមគ្គីភាពរវាងកងទ័ព និងប្រជាជន។

សម្រាប់កម្មាភិបាល យុទ្ធជននៃកងពលលេខ៣១៦ ម្នាក់ៗ ៥០ថ្ងៃនៃការជួយប្រជាពលរដ្ឋ មិនត្រឹមតែជាកិច្ចការប៉ុណ្ណោះទេ ថែមទាំងជាអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅ ដ៏មានតម្លៃ ដើម្បីបន្តការខិតខំ តស៊ូ។ ផ្ទះថ្មីរឹងមាំ ផ្លូវបាក់ត្រូវបានជួសជុល បង្កើតភាពងាយស្រួលសម្រាប់ប្រជាជនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប៉ុន្តែអ្វីដែលចងចាំបំផុតនោះគឺការទុកចិត្ត ភាពជិតស្និទ្ធរវាងកងទ័ព និងប្រជាជន។ ដូច្នេះ "ខឿនការពារជាតិប្រជាជន" នៅតំបន់ខ្ពង់រាបភាគពាយ័ព្យគឺកាន់តែខ្លាំង៕

បកប្រែដោយ Duy Hoan