លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកគណៈអចិន្ត្រយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានក្រុមការងារអន្តរវិស័យ ប្រធានគណៈកម្មាធិការដឹកនាំនៃក្រសួងការពារប្រទេសស្តីពីការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរបស់វៀតណាម បានធ្វើជាអធិបតីក្នុងពិធីនេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ប្រគល់សេចក្តីសម្រេចចិត្តជូនលោកវរសេនីយ៍ត្រី Le Vinh Hoang

នាយទាហានដែលនឹងទៅបំពេញភារកិច្ចរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិលើកនេះ គឺលោកវរសេនីយ៍ត្រី Le Vinh Hoang។ លោកវរសេនីយ៍ត្រី Le Vinh Hoang នឹងជំនួសលោកអនុសេនីយ៍ឯក Chu Tuan Linh ក្នុងការបំពេញភារកិច្ចជាអ្នកសង្កេតការណ៍យោធានៅបេសកកម្មអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS)។

តាងនាមគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអបអរសាទរចំពោះលោកវរសេនីយ៍ត្រី Le Vinh Hoang ហើយបានទទួលស្គាល់ និងកោតសរសើរនាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងអង្គភាពពាក់ព័ន្ធដែលធ្វើឲ្យល្អក្នុងការត្រៀមរៀបចំ ការបង្វឹកបង្ហាត់ និងការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់បេសកកម្មដ៏សំខាន់នេះ។

លោកឧត្តមសេនីយឯក Hoang Xuan Chien បានស្នើឲ្យលោកវរសេនីយ៍ត្រី Le Vinh Hoang ត្រូវត្រៀមរៀបចំឲ្យបានល្អ ពង្រីកប្រពៃណីរបស់កងទ័ពប្រជាជនវៀតណាម ប្តេជ្ញាបំពេញភារកិច្ចដោយទទួលលទ្ធផលល្អបំផុត និងរួមចំណែកក្នុងការបញ្ជាក់ពីភាពម៉ឺងម៉ាត់ និងភាពវៃឆ្លាតរបស់កងទ័ពលោកអ៊ំហូ ក្នុងបរិយាកាសធ្វើការអន្តរជាតិ។

* នាថ្ងៃដដែល លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានទទួលជួបជាមួយអនុព័ន្ធយោធា ទ័ពជើងគោគ ទ័ពជើងទឹក និងទ័ពអាកាសថៃប្រចាំនៅវៀតណាមដែលមកជំរាបលា និងបង្ហាញមុខ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកវរសេនីយ៍ឯក Anupon Naksut ក្នុងជំនួប

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានសម្តែងការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីរវាងវៀតណាម និងថៃនាពេលកន្លងមកនេះ ក្នុងការផ្លាស់ប្តូរគណៈប្រតិភូ ជំនួបជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ការរក្សាប្រកបដោយប្រសិទ្ធភាពនូវយន្តការសន្ទនាគោលនយោបាយការពារជាតិ ការពិគ្រោះយោបល់រវាងកងទ័ពទាំងពីរ ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងអង្គភាព និងកងកម្លាំងអនុវត្តច្បាប់នៅសមុទ្រនៃកងត័ពទាំងពីរ; កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល; កិច្ចសហការនិងគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាពហុភាគី ជាពិសេសនៅក្នុងព្រឹត្តិការណ៍ក្នុងអាស៊ាន និងអន្តរជាតិដែលរៀបចំដោយភាគីនីមួយៗ។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្ឃឹមថា នាពេលខាងមុខ អនុព័ន្ធយោធា ទ័ពជើងគោគ ទ័ពជើងទឹក និងទ័ពអាកាសថៃ នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារប្រទេសវៀតណាម ដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិស័យសហប្រតិបត្តិការសំខាន់ៗមួយចំនួនរវាងភាគីទាំងពីរ រួមមាន៖ រក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបគ្រប់លំដាប់ថ្នាក់ លើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការដែលមានស្រាប់...។

តាងនាមឲ្យអនុព័ន្ធយោធាទាំងឡាយ លោកវរសេនីយ៍ឯក Anupon Naksut អនុព័ន្ធយោធា ទ័ពជើងគោកថៃ ប្រចាំវៀតណាមបានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាមដែលបានបង្កើតលក្ខខណ្ឌសម្រាប់រូបលោក និងអនុព័ន្ធយោធា ទ័ពជើងទឹក ទ័ពជើងអាកាសថៃ បំពេញភារកិច្ចរបស់ខ្លួនដោយជោគជ័យក្នុងរយៈពេល ៣ ឆ្នាំកន្លងមក។ ទន្ទឹមនឹងនោះ លោកបានអះអាងថា ក្នុងឋានៈណាក៏ដោយ លោកនឹងបន្តរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកងទ័ពទាំងពីរ។

ចំណែកលោកវរសេនីយ៍ឯក Mongkhol Tham Natasit ដែលជាអនុព័ន្ធយោធា ទ័ពជើងគោកថៃដែលទើបទទួលបេសកកម្ម បានបញ្ជាក់ថា លោក និងអនុព័ន្ធយោធាជើងទឹក ទ័ពជើងអាកាស នឹងរួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ៕

បកប្រែដោយ Thuy Anh