ត្រៀមរៀបចំសម្រាប់ការហាត់សមដង្ហែក្បួនព្យុហយាត្រានៅទីលាន Ba Dinh
កប.អនឡាញ - នាព្រឹកថ្ងៃទី ១៨ ខែសីហា មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនៃអនុគណៈកម្មាធិការរៀបចំដង្ហែក្បួនព្យុហយាត្រា ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ភារកិច្ច A80) លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានស្នើឱ្យស្ថាប័ន និងអង្គភាពនានា អនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសន្និដ្ឋានរបស់លោករដ្ឋមន្ត្រីក្រសួងការពារប្រទេសក្នុងការចុះត្រួតពិនិត្យការហាត់សមនៅថ្ងៃទី១៦ ខែសីហា។
ក្រុមការងារបក្ស និងការងារនយោបាយបានសម្របសម្រួលជាមួយទូរទស្សន៍វៀតណាម ដើម្បីបង្កើតសេណារីយូលម្អិតសម្រាប់ការផ្សាយបន្តផ្ទាល់នៃពិធីរំលឹកខួប បំពេញបន្ថែម និងសុក្រិតខ្លឹមសារអត្ថាធិប្បាយសម្រាប់ផែននានា។ អង្គភាពបន្តរៀបចំការហ្វឹកហាត់ ដោយពុះពារជម្នេះលើដែនកំណត់។ កម្លាំងទ័ពជើងអាកាស កងកម្លាំងដង្ហែក្បួនព្យុហយាត្រាលើសមុទ្រ និងការហ្វឹកហ្វឺនកាំភ្លើងធំបានអនុវត្តតាមផែនការដែលបានអនុម័ត ដោយធានាបាននូវសុវត្ថិភាពដាច់ខាត។
    |
 |
លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ |
ដើម្បីត្រៀមរៀបចំឱ្យបានល្អសម្រាប់ការហាត់សមបឋម និងចុងក្រោយនៅទីលាន Ba Dinh នាពេលខាងមុខ លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia បានបញ្ជាឲ្យអង្គភាពចាត់បញ្ជូនយានយន្តកាំភ្លើងយោធាចល័តទៅកាន់ទីក្រុងហាណូយ រៀបចំការត្រួតពិនិត្យស្ថានភាពបច្ចេកទេសយុទ្ធោបករណ៍ និងឧបករណ៍ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកម្លាំងឃ្លាំមើលយោធានៃបញ្ជាការដ្ឋានរដ្ឋធានីហាណូយ កងកម្លាំងណែនាំចរាចរណ៍របស់នគរបាលទីក្រុងហាណូយ។ល។
អនុគណៈកម្មាធិការរៀបចំដង្ហែក្បួនព្យុហយាត្រា ពិនិត្យការងារត្រៀមរៀបចំ សម្រាប់ការហាត់សមនៅទីលាន Ba Dinh បំពេញការងារបានល្អក្នុងការស្វាគមន៍ និងធានាអាហារ ការស្នាក់នៅ ការរស់នៅ និងការហ្វឹកហាត់សម្រាប់គណៈប្រតិភូយោធាបរទេសដែលចូលរួមក្នុងភារកិច្ច A80។ល៕
បកប្រែដោយ Huyen Trang