ភ្លាមៗបន្ទាប់ពីពិធីស្វាគមន៍នាវានៅកំពង់ផែ នាយទាហាននិងនាវិកនៃកងទ័ពជើងទឹកម៉ាឡេស៊ីបានឡើងទស្សនានាវាលេខ ០១៦ -Quang Trung ហើយបានឯកភាពគ្នាលើខ្លឹមសារនៃលំហាត់សមយុទ្ធ។

leftcenterrightdel
នាវា០១៦-Quang Trung ចូលចតនៅកំពង់ផែ Swettenham (រដ្ឋ Penang ប្រទេសម៉ាឡេស៊ី)

ក្នុងការធ្វើដំណើរចម្ងាយជិត ១,២០០ ម៉ាយពីកំពង់ផែ  Cam Ranh ទៅកាន់កំពង់ផែ Swettenham នាវាលេខ ០១៦-Quang Trung បានរៀបចំហ្វឹកហាត់តាមផែនការដើម្បីលើកកម្ពស់សមត្ថភាពបញ្ជាការ សមត្ថភាពត្រៀមខ្លួនប្រយុទ្ធ ការប្រើប្រាស់អាវុធនិងឧបករណ៍ក្នុងលក្ខខណ្ឌនៃប្រតិបត្តិការរយៈពេលវែងនៅសមុទ្រ។ រៀបចំការឈ្លបយកការណ៍និងចាប់យកស្ថានភាពនៅតាមសមុទ្រ ដើម្បីធានាឲ្យបាននូវសុវត្ថិភាពដាច់ខាតលើគ្រប់ទិដ្ឋភាព។

ថ្ងៃនេះថ្ងៃទី១៦ខែសីហា  AMNEX 3 បានបើកជាផ្លូវការហើយ។ នាវាលេខ ០១៦ -Quang Trung និងគណៈប្រតិភូនឹងចូលរួមសកម្មភាពជាច្រើនក្នុងក្របខ័ណ្ឌនៃលំហាត់សមយុទ្ធ រួមទាំងដំណាក់កាលនៅកំពង់ផែ និងនៅសមុទ្ររហូតដល់ថ្ងៃទី ២២ ខែសីហា។

បកប្រែដោយ Pham Diep