leftcenterrightdel
 

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម ទទួលជួប លោក Keijo Norvanto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វាំងឡង់

វៀតណាមជានិច្ចកាលវាយតំលៃខ្ពស់ចំពោះតួនាទី និងកិត្យានុភាពរបស់ហ្វាំងឡង់ក្នុង EU និងយកចិត្តទុកដាក់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយហ្វាំងឡង់ក្នុងវិស័យផ្សេងៗ។ នេះត្រូវបានបញ្ជាក់របស់លោក Luong Cuong ប្រធានរដ្ឋវៀតណាមក្នុងជំនួបជាមួយ លោក Keijo Norvanto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វាំងឡង់ប្រចាំនៅវៀតណាម អញ្ជើញចូលជួបសម្តែងការគួរសមនិងជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្ម ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ១៥ សីហា នៅវិមានប្រធានរដ្ឋ (ហាណូយ)។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាមបានទទួលជួប លោក Keijo Norvanto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វាំងឡង់

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានសង្កត់ធ្ងន់ថា ក្នុងអាណត្តិរបស់ខ្លួន លោកឯកអគ្គរដ្ឋទូត Keijo Norvanto បានរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងហ្វាំងឡង់។ ទន្ទឹមនឹងនោះ លោកបានស្នើឱ្យលោកឯកអគ្គរដ្ឋទូតក្នុងមុខតំណែងថ្មីបន្តលើកកំពស់តួនាទីជាស្ពានជំរុញការអភិវឌ្ឍទំនាក់ទំនងវៀតណាម-ហ្វាំងឡង់ឱ្យកាន់តែល្អនិងរឹងមាំ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកសក្តានុពល បើកទិសដៅថ្មីនៃកិច្ចសហប្រតិបត្តិការលើវិស័យដែលហ្វាំងឡង់មានភាពខ្លាំង និងវៀតណាមមានតម្រូវការ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Keijo Norvanto បានបង្ហាញចំណាប់អារម្មណ៍ចំពោះ “សេចក្តីសម្រេចចិត្តជាសសរស្តម្ភទាំង៤” របស់វៀតណាម  និងសម្តែងថា ហ្វាំងឡង់ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ និងគាំទ្រវៀតណាមក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវទិសដៅផ្លាស់ប្តូរថ្មី ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូត Keijo Norvanto អះអាងថា ហ្វាំងឡង់គាំទ្រយ៉ាងខ្លាំងក្លាចំពោះការជំរុញទំនាក់ទំនងវៀតណាម - EU ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU៕

បកប្រែដោយ Duy Hoan