នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ បានជម្រាបជូនអំពីលទ្ធផលនៃការអនុវត្តការងារក្រោមការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស។ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិ បានសង្កត់ធ្ងន់ថា នាពេលថ្មីៗនេះ ឧស្សាហកម្មការពារជាតិតែងតែទទួលបានការយកចិត្តទុកដាក់ និងការណែនាំពីថ្នាក់ដឹកនាំបក្ស រដ្ឋ គណៈកម្មាធិការបក្សយោធាមជ្ឈិម  និងក្រសួងការពារប្រទេស ព្រមទាំងចាត់ទុក ឧស្សាហកម្មការពារជាតិគឺជាភារកិច្ចសំខាន់ និងជារបកគំហើញដើម្បីបំពេញតម្រូវការនៃទំនើបកម្មកងទ័ព ពង្រឹងសក្តានុពលការពារជាតិ កម្លាំងជាតិ និងការពារមាតុភូមិក្នុងស្ថានភាពថ្មី។ ការងារស្រាវជ្រាវ រចនា ការច្នៃប្រឌិត និងការផលិតផលិតផលការពារជាតិបានមានការបោះជំហានទៅមុខយ៉ាងខ្លាំង។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang មានប្រសាសន៍ក្នុងជំនួបធ្វើការ

បន្ទាប់ពីបានស្តាប់របាយការណ៍ និងមតិយោបល់របស់ប្រតិភូទាំងឡាយ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានកត់សម្គាល់និងលើកសរសើរចំពោះលទ្ធផលលេចធ្លោដែលអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិសម្រេចបាននាពេលកន្លងមក។ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា កម្មាភិបាល បុគ្គលិក យុទ្ធជននិងនិយោជិតម្នាក់ៗនៃអគ្គនាយកដ្ឋានទាំងមូលត្រូវលើកកម្ពស់ស្មារតី “ផ្នត់គំនិតថ្មី ចក្ខុវិស័យថ្មី” ដើម្បីសម្រេចបានជោគជ័យនូវភារកិច្ចដែលបានប្រគល់ឲ្យ។

leftcenterrightdel
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍

នាពេលខាងមុខ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងប្រទេសនិងអន្តរជាតិ។  ស្រាវជ្រាវ  ដំណោះស្រាយការលំបាក និងឧបសគ្គខាងយន្តការ គោលនយោបាយ និងបច្ចេកទេស បច្ចេកវិទ្យា កាត់បន្ថយពេលវេលាស្រាវជ្រាវ ហើយឆាប់ផលិតផលិតផលថ្មី  ព្រមទាំងផ្តោតលើការទាក់ទាញទេពកោសល្យ បង្កើនគុណភាពធនធានមនុស្ស និងបង្កើនប្រសិទ្ធភាពនៃការផលិត និងការធ្វើអាជីវកម្ម។ល៕

បកប្រែដោយ Pham Diep