leftcenterrightdel
ពិធីរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា ទិវាប្រពៃណីនៃនគរបាលប្រជាជន និងការបង្កើតវិស័យការទូតវៀតណាមនៅប្រទេសចិន (រូបថត៖ vov.vn)

មានប្រសាសន៍នៅក្នុងពិធី លោក Pham Thanh Binh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន បានអះអាងនូវអត្ថន័យដ៏ធំធេងនៃបដិវត្តន៍ខែសីហាក្នុងប្រវត្តិសាស្ត្រប្រជាជាតិវៀតណាម ក៏ដូចជាការរួមវិភាគទានដ៏លេចធ្លោរបស់កងកម្លាំងនគរបាលប្រជាជន និងវិស័យការទូតចំពោះជោគជ័យនៃបដិវត្តន៍វៀតណាម បុព្វហេតុការពារមាតុភូមិ ការកសាង និងអភិវឌ្ឍន៍ប្រទេសក្នុងរយៈពេល ៨០ ឆ្នាំកន្លងមក។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា នាពេលខាងមុខ ស្ថានទូតវៀតណាមប្រចាំនៅចិននឹងបន្តទទួលមរតកប្រពៃណីដ៏រុងរឿងនៃវិស័យការទូតបដិវត្តន៍ រួមដំណើរ និងសម្របសម្រួលជាមួយស្ថាប័នអមស្ថានទូត ដើម្បីបំពេញភារកិច្ចសំខាន់ៗនៃវិស័យការទូត។

leftcenterrightdel
លោក Pham Thanh Binh ឯកអគ្គរដ្ឋទូត មានប្រសាសន៍ក្នុងពិធី  (រូបថត៖ vov.vn)

ទន្ទឹមនឹងនោះ លោកទីប្រឹក្សា Do Manh Ha អនុប្រធានការិយាល័យតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅចិន បានសង្កត់ធ្ងន់ថា កម្លាំងនគរបាលប្រជាជននឹងសម្របសម្រួល និងសហការប្រកបដោយប្រសិទ្ធភាពជាមួយស្ថាប័នតំណាងការទូត និងកងកម្លាំងមុខងារនៃប្រទេសម្ចាស់ផ្ទះ រួមចំណែកលើកកំពស់កិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ រក្សាបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់ បម្រើបុព្វហេតុកសាង និងការពារមាតុភូមិ៕

បកប្រែដោយ Thanh Cong