នៅក្នុងមហាសន្និបាតលើកនេះ មូលនិធិសន្តិភាព និងអភិវឌ្ឍន៍វៀតណាមត្រូវបានប្តូរឈ្មោះជាក្រុមប្រឹក្សាសន្តិភាព និងអភិវឌ្ឍន៍វៀតណាម។ មហាសន្និបាតក៏បានបោះឆ្នោតជ្រើសតាំងលោកស្រី Nguyen Thi Binh អតីតអនុប្រធានរដ្ឋ ប្រធានទីមួយនៃមូលនិធិសន្តិភាព និងអភិវឌ្ឍន៍វៀតណាម ជាប្រធានកិត្តិយសនៃក្រុមប្រឹក្សា ព្រមទាំងអនុម័តលើសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត ដើម្បីចូលរួមផ្តល់យោបល់លើការប្រគល់កិត្តិនាមជាវីរៈជនការងារជូនលោកស្រី Nguyen Thi Binh។

leftcenterrightdel
លោក Le Thanh Long ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍នៅក្នុងមហាសន្និបាត

មហាសន្និបាតបានបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការប្រតិបត្តិដែលមានសមាជិកទាំង ៣៥ រូប។ លោក Ha Hung Cuong អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាសន្តិភាព និងអភិវឌ្ឍន៍វៀតណាម សម្រាប់អាណត្តិ ២០២៥-២០៣០។

លោក Le Thanh Long ឧបនាយករដ្ឋមន្ត្រី បានចាត់ទុកថា នេះជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ បន្តអះអាងនូវការអភិវឌ្ឍ និងតួនាទីរបស់ក្រុមប្រឹក្សាសន្តិភាព និងអភិវឌ្ឍន៍វៀតណាម ក្នុងការអនុវត្តសកម្មភាពការទូតប្រជាជនទ្វេភាគី និងពហុភាគី រួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ដើម្បីការអភិវឌ្ឍប្រកបដោយសមធម៌ និងនិរន្តរភាពរបស់វៀតណាម និងពិភពលោក។

អំពីទិសដៅ ភារកិច្ច និងដំណោះស្រាយសំខាន់ៗរបស់ក្រុមប្រឹក្សានាពេលខាងមុខ លោក Le Thanh Long ឧបនាយករដ្ឋមន្ត្រីបានលើកឡើងថា ក្រុមប្រឹក្សាត្រូវបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ និងគោលដៅរបស់ខ្លួន ពង្រីកដោយឥតឈប់ឈរ និងលើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពការទូតប្រជាជន ពង្រីកបណ្តាញតភ្ជាប់ជាមួយអង្គការសន្តិភាព និងអភិវឌ្ឍន៍អន្តរជាតិ

លើកកម្ពស់គុណភាពនៃការស្រាវជ្រាវ ផ្លាស់ថ្មីយ៉ាងខ្លាំងនូវការងារព័ត៌មានបរទេស បន្តពង្រឹងអង្គភាព និងពង្រីកបណ្តាញសមាជិក៕

បកប្រែដោយ Huyen Trang