បញ្ជាការដ្ឋានយោធាខេត្ត Ha Tinh បានស្វាគមន៍គណៈប្រតិភូកម្មាភិបាល និងយុទ្ធជននៃកងទ័ពប្រជាជនឡាវ បំពេញបែបបទតាមច្រកទ្វារព្រំដែនអន្តរជាតិ Cau Treo និងណែនាំជូនទៅកងពលតូចលេខ ៩៧១ នាយកដ្ឋានទោចក្រយានយន្ត និងដឹកជញ្ជូន (អគ្គនាយកដ្ឋានភស្តុភារ និងបច្ចេកទេស) ដើម្បីបន្តហាត់សម ត្រៀមចូលរួមដង្ហែក្បួនព្យុហយាត្រាក្នុងពិធីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ ទី២ ខែកញ្ញា។

leftcenterrightdel
តំណាងបញ្ជាការដ្ឋានយោធាខេត្ត Ha Tinh ជូនផ្កាស្វាគមន៍គណៈប្រតិភូកងទ័ពប្រជាជនឡាវ

leftcenterrightdel
តំណាងបញ្ជាការដ្ឋានយោធាខេត្ត Ha Tinh ស្វាគមន៍កម្មាភិបាល និងយុទ្ធជននៃកងទ័ពប្រជាជនឡាវ

leftcenterrightdel
 

leftcenterrightdel
គណៈប្រតិភូកម្មាភិបាល និងយុទ្ធជននៃកងទ័ពប្រជាជនឡាវ ត្រៀមខ្លួនជាស្រេចចូលរួមដង្ហែក្បួនព្យុហយាត្រាក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ទី២ ខែកញ្ញា

បន្ទាប់ពីបញ្ចប់នីតិវិធី កម្មាភិបាល និងយុទ្ធជនចំនួន ១២០ នាក់នៃកងទ័ពប្រជាជនឡាវ ត្រូវបានថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Ha Tinh និងស្ថាប័នពាក់ព័ន្ធនានា ណែនាំឡើងលើយានជំនិះ និងធ្វើដំណើរទៅកាន់រដ្ឋធានីហាណូយ ត្រៀមចូលរួមដង្ហែក្បួនព្យុហយាត្រាក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ទី២ ខែកញ្ញា៕

បកប្រែដោយ Huyen Trang