យោងតាមគណៈកម្មការរៀបចំ AMNEX 3 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២២ ខែសីហា ដោយមានការចូលរួមពីនាវាកងទ័ពជើងទឹកចំនួន ១០ គ្រឿង ឧទ្ធម្ភាគចក្រចំនួន ៣ គ្រឿង និងទូកល្បឿនលឿនចំនួន ១ និងកងទ័ពសរុបជាង ១,២០០ នាក់។ ការព្យុហយាត្រាកងនាវាអាស៊ានក៏ជាចំណុចលេចធ្លោក្នុងក្របខ័ណ្ឌនៃ AMNEX 3។ កងទ័ពជើងទឹកប្រជាជនវៀតណាមបានចាត់បញ្ជូននាវា ០១៦-Quang Trung (នាវាចម្បាំងប្រឆាំងកាំជ្រួចរបស់កងពលតូចលេខ ១៦២ តំបន់លេខ៤ កងទ័ពជើងទឹក) និងគណៈប្រតិភូដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Vinh Nam មេបញ្ជាការរងតំបន់លេខ៤ កងទ័ពជើងទឹក ចូលរួម AMNEX 3។

leftcenterrightdel
ប្រធានគណៈប្រតិភូកងទ័ពជើងទឹកអាស៊ាន និងតំណាងកងទ័ពជើងទឹកប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ី ក្នុងពិធីបើក AMNEX 3

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតកងទ័ពប្រជាជន លោកឧត្តមនាវីទោ Dato' Baharudin Wan Md Nor បានឲ្យដឹងថា ប្រធានបទនៃ AMNEX 3 គឺ "មិត្តភាព និងសកម្មភាពរួមគ្នា"។  វាមានន័យថា កងកម្លាំងជើងទឹកអាស៊ានត្រូវឆ្ពោះទៅរកគោលដៅរួមមួយ ដើម្បីធានាសន្តិភាព ស្ថិរភាព និងបរិយាកាសដែលអនុញ្ញាតឱ្យប្រទេសទាំងអស់ដែលប្រើប្រាស់សមុទ្រមានឥរិយាបថត្រឹមត្រូវ។

លោកឧត្តមនាវីទោ Dato' Baharudin Wan Md Nor បានសង្កត់ធ្ងន់ថា “កងនាវា ០១៦-Quang Trung គឺជានាវាចម្បាំងប្រឆាំងកាំជ្រួចដ៏មានថាមពលខ្លាំង។ ការដែលកងទ័ពជើងទឹកប្រជាជនវៀតណាមបានផ្តល់កិត្តិយសដល់ភាគីចូលរួមទាំងអស់ជាមួយនឹងមធ្យោបាយខ្លាំងបំផុតរបស់ខ្លួនក្នុងលំហាត់សមយុទ្ធនេះបានបង្ហាញពីសមត្ថភាព និងវិជ្ជាជីវៈរបស់ខ្លួន។ ដូច្នេះ ការរួមវិភាគទាន និងតួនាទីរបស់កងទ័ពជើងទឹកប្រជាជនវៀតណាមក្នុងការធានាជោគជ័យនៃលំហាត់សមយុទ្ធនេះគឺមានសារៈសំខាន់ណាស់”៕

បកប្រែដោយ Huyen Trang