ក្រុមសិល្បៈនៃកងទ័ពប្រជាជនឡាវផ្លាស់ប្តូរ និងសម្តែងសិល្បៈនៅកងពលធំលេខ៣៧២ ប្រភេទទ័ពការពារដែនអាកាស - ទ័ពជើងអាកាស
កប.អនឡាញ - នាយប់ថ្ងៃទី ១៤ ខែសីហា កងពលធំលេខ៣៧២ ប្រភេទទ័ពការពារដែនអាកាស - ទ័ពជើងអាកាសនៃកងទ័ពប្រជាជនវៀតណាម បានរៀបចំពិធីទទួលជួបក្រុមសិល្បៈនៃកងទ័ពប្រជាជនឡាវ ដែលមកផ្លាស់ប្តូរ និងសម្តែងសិល្បៈក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិទី ២ ខែកញ្ញា និងខួបលើកទី ៦៣ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម និងឡាវ (ថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ១៩៦២/ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥)។
ក្រុមសិល្បៈនៃកងទ័ពប្រជាជនឡាវដឹកនាំដោយលោកវរសេនីយ៍ឯក Saysana SaLermsack អនុប្រធាននាយកដ្ឋានឃោសនាអប់រំ អគ្គស្នងការដ្ឋាននយោបាយនៃកងទ័ពប្រជាជនឡាវ។
ក្រុមសិល្បៈនៃកងទ័ពប្រជាជនឡាវ បានទៅទស្សនាផ្ទះប្រពៃណីនៃកងពលធំលេខ៣៧២ ស្តាប់ការឧទ្ទេសនាមអំពីប្រពៃណី ការបង្វឹកបង្ហាត់ ការត្រៀមខ្លួនប្រយុទ្ធជាស្រេច ការការពារដែនអាកាសរបស់អង្គភាព និងសកម្មភាពមួយចំនួនដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិរបស់វៀតណាម។
    |
 |
ការសម្តែងមួយចំនួននៅក្នុងកម្មវិធីផ្លាស់ប្តូរសិល្បៈ |
ក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Tran Tien Tung មេបញ្ជាការកងពលធំលេខ៣៧២ បានថ្លែងអំណរគុណ និងជូនពរក្រុមសិល្បៈនៃកងទ័ពប្រជាជនឡាវ មានសុខភាពល្អ។ ទន្ទឹមនឹងនោះ លោកបានអះអាងថា សកម្មភាពផ្លាស់ប្តូរ និងសម្តែងសិល្បៈរបស់ក្រុមមានអត្ថន័យយ៉ាងជ្រាលជ្រៅ ផ្សព្វផ្សាយតម្លៃវប្បធម៌ និងប្រវត្តិសាស្ត្រនៃប្រជាជាតិទាំងពីរ រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពពិសេសវៀតណាម-ឡាវ។
តាងនាមគណៈប្រតិភូ លោកវរសេនីយ៍ឯក Saysana SaLermsack បានសម្តែងថា “យើងមានមោទនភាពដែលមានឱកាសសម្តែង និងផ្លាស់ប្តូរនៅប្រទេសវៀតណាម។ នេះជាឱកាសដ៏មានតម្លៃសម្រាប់សិល្បករ សិល្បការិនី នាយទាហាន និងយុទ្ធជននៃប្រទេសទាំងពីរពង្រឹងចំណងសាមគ្គី មិត្តភាព ផ្លាស់ប្តូរ និងរៀនសូត្រពីគ្នាទៅវិញទៅមក”៕
បកប្រែដោយ Thuy Anh