អញ្ជើញចូលរួមផងដែរមានតំណាងស្ថាប័នមានសមត្ថកិច្ចនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស។ ថ្នាក់ដឹកនាំនៃប្រភេទទ័ពជើងទឹក ប្រភេទទ័ពការពារដែនអាកាស-ទ័ពអាកាស និងកងឆ្មាំសមុទ្រវៀតណាម។

ខាងបក្សភាគកងទ័ពការពារព្រំដែនមាន៖ លោកឧត្តមសេនីយ៍ទោ Le Duc Thai សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្ស មេបញ្ជាការកងទ័ពការពារព្រំដែន លោកឧត្តមសេនីយ៍ទោ Nguyen Anh Tuan លេខាគណៈកម្មាធិការបក្ស ប្រធាននយោបាយនៃកងទ័ពការពារព្រំដែន ...

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien មានប្រសាសន៍​​​ក្នុង​មហាសន្និបាត

យោងតាមរបាយការណ៍នយោបាយដែលបង្ហាញដោយលោកឧត្តមសេនីយ៍ទោ Nguyen Anh Tuan លេខាគណៈកម្មាធិការបក្ស ប្រធាននយោបាយនៃកងទ័ពការពារព្រំដែនក្នុងមហាសន្និបាតបានឲ្យដឹងថា ក្នុងអាណត្តិកន្លងទៅ បក្សភាគទាំងមូលបានលើកតម្កើងប្រពៃណីដ៏រុងរឿង ពុះពារជំនះរាល់ការលំបាក ព្រមទាំងបំពេញយ៉ាងទូលំទូលាយនូវគោលដៅ ភារកិច្ច និងសេចក្តីសម្រេចចិត្តរបស់បក្សភាគកងទ័ពការពារព្រំដែន។

កងទ័ពការពារព្រំដែនក៏បានសម្របសម្រួលជាមួយស្ថានប័ន មូលដ្ឋាននានា ដើម្បីអនុវត្តកម្មវិធី ចលនា គំរូ និងគំនិតផ្តួចផ្តើមជាង ២០ ប្រកបដោយប្រសិទ្ធភាព។ កម្មវិធីពោលខាងលើបានប្រគល់គម្រោងស៊ីវិលជាង ៥០ គ្រោង  ដោយមានផ្ទះមនុស្សធម៌ជាង ១០០០ ខ្នង ឧបត្ថម្ភពូជសត្វជាង ៦.៥ លានក្បាល និងជួយឧបត្ថម្ភ​ដល់សិស្សដែលជួបការលំបាកនៅតាមតំបន់ព្រំដែនចំនួន ១២,១០០០ នាក់ និងសិស្សមកពីប្រទេសឡាវ និងកម្ពុជា។

leftcenterrightdel
លោក​ឧត្តមសេនីយ៍ឯក Hoang Xuan Chien ជូនកន្ត្រកផ្កាពីគណៈកម្មាធិការបក្សយោធា​មជ្ឈិម  ក្រសួងការពារប្រទេស​ ជូន​មហាសន្និបាត

តាងនាមគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ថ្នាក់ដឹកនាំក្រសួងការពារប្រទេស លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានទទួលស្គាល់លទ្ធផលដែលបក្សភាគកងទ័ពការពារព្រំដែនសម្រេចបានក្នុងអាណត្តិកន្លងមក ដើម្បីបន្ត​បំពេញគោលដៅ និងភារកិច្ចក្នុងអាណត្តិខាងមុខ។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យបក្សភាគកងទ័ពការពារព្រំដែនបន្តអនុវត្តឱ្យបានម៉ឺងមាត់ និងមានប្រសិទ្ធភាពនូវគោលនយោបាយរបស់បក្ស រដ្ឋ និងកងទ័ពលើវិស័យយោធា និងការងារព្រំដែន តស៊ូប្រយុទ្ធយ៉ាងម៉ឺងម៉ាត់ចំពោះរាល់ទង្វើរំលោភលើអធិបតេយ្យភាព បូរណភាពទឹកដី រក្សាសន្តិសុខជាតិ ជំរុញសកម្មភាពសហប្រតិបត្តិការអន្តរជាតិ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គមរបស់ប្រទេសក្នុងយុគសម័យថ្មី៕

បកប្រែដោយ Duy Hoan