នគរបាលទីក្រុងហាណូយ រៀបចំកម្មវិធី “ពិធីបុណ្យដើម្បីរដ្ឋធានីមានសេចក្ដីសុខសាន្តត្រាណ”
កប.អនឡាញ - នាព្រឹកថ្ងៃទី ១០ ខែសីហា នៅវិមានស្តេច Ly Thai To និងផ្លូវ Dinh Tien Hoang ខ័ណ្ឌ Hoan Kiem នគរបាលទីក្រុងហាណូយបានរៀបចំកម្មវិធី “ពិធីបុណ្យដើម្បីរដ្ឋធានីមានសេចក្ដីសុខសាន្តត្រាណ”។
នេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី២ កញ្ញា ខួបលើកទី ៨០ នៃទិវាប្រពៃណីនគរបាលប្រជាជន (ថ្ងៃទី ១៩ ខែសីហា ឆ្នាំ១៩៤៥ / ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៥) ខួបលើកទី ១០ នៃទិវាប្រជាជនទាំងមូលចូលរួមការពារសន្តិសុខជាតិ (ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០០៥ / ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៥)។
    |
 |
បណ្ដាផែនដែលចូលរួមការដើរដង្ហែក្បួនព្យុហយាត្រាក្នុងកម្មវិធី |
កម្មវិធីមានគោលបំណងផ្សព្វផ្សាយអំពីតម្លៃវប្បធម៌ ភាពច្នៃប្រឌិត ស្មារតីលះបង់ដើម្បីប្រទេសជាតិ ដើម្បីបម្រើប្រជាជន ដោយមានការចូលរួមពីកម្មាភិបាល យុទ្ធជន និងប្រជាពលរដ្ឋនៃរដ្ឋធានីរាប់ម៉ឺននាក់។ ពិធីបុណ្យនេះគឺជាឱកាសដើម្បីបញ្ជាក់ពីតួនាទីជាស្នូល ឈានទៅមុខដើម្បីបម្រើប្រជាពលរដ្ឋរបស់នគរបាលរដ្ឋធានីហាណូយ ព្រមទាំង បង្ហាញពីសាមគ្គីភាពរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៅរដ្ឋធានី ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន។
ចំណុចគួរអោយចាប់អារម្មណ៍នៃកម្មវិធីគឺការត្រួតពល និងការដើរដង្ហែក្បួនព្យុហយាត្រារបស់កម្មាភិបាល និងយុទ្ធជននៃនគរបាលទីក្រុងហាណូយ និងមនុស្សជិត ៣០០០ នាក់ រួមទាំងរថយន្តឯកទេស ២៤៥ គ្រឿងរបស់នគរបាលក្រុង។ ទន្ទឹមនឹងនោះការសម្តែងក្បាច់គុនរបស់នគរបាលប្រជាជន បង្ហាញពីសមត្ថភាពប្រយុទ្ធ និងឆ្លើយតបរបស់នគរបាលទីក្រុងហាណូយក្នុងគ្រប់ស្ថានភាព៕
បកប្រែដោយ Thuy Anh