លោកឧត្តមនាវីត្រី Nguyen Anh Tuan បានវាយតំលៃខ្ពស់ចំពោះការដឹកនាំរបស់គណៈកម្មាធិការបក្ស និងមេបញ្ជាការកងពលតូចលេខ ១៦២ សម្រាប់នាវាលេខ ០១៦-Quang Trung ក្នុងដំណើរការរៀបចំ។

leftcenterrightdel
កម្មាភិបាល និងយុទ្ធជននៃនាវាលេខ ០១៦-Quang Trung ស្វាគមន៍មេបញ្ជាការតំបន់លេខ ៤ កងទ័ពជើងទឹក និងគណៈប្រតិភូឡើងនាវា

leftcenterrightdel
ទិដ្ឋភាពនៃជំនួបធ្វើការ

លោកឧត្តមនាវីត្រី Nguyen Anh Tuan បានលើកទឹកចិត្ត និងស្នើឲ្យកម្មាភិបាល និងយុទ្ធជននៃនាវាលេខ ០១៦-Quang Trung ជំនះពុះពាររាល់ការលំបាក រក្សាវិន័យការបរទេសដ៏តឹងរឹង និងបំពេញបេសកកម្មបានយ៉ាងល្អ។

leftcenterrightdel
លោកវរសេនីយ៍ត្រី Dang Van Do ប្រធាននាវាលេខ ០១៦-Quang Trung រាយការណ៍អំពីលទ្ធផលនៃការត្រៀមរៀបចំបំពេញបេសកកម្ម

leftcenterrightdel
លោកឧត្តមនាវីត្រី Nguyen Anh Tuan មានប្រសាសន៍នៅក្នុងជំនួបធ្វើការ

leftcenterrightdel
លោកឧត្តមនាវីត្រី Nguyen Anh Tuan មេបញ្ជាការតំបន់លេខ ៤ កងទ័ពជើងទឹក លើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជននៃនាវាលេខ ០១៦-Quang Trung មុនពេលចេញដំណើរទៅបំពេញបេសកកម្ម

បេសកកម្មដឹកជញ្ជូនគណៈប្រតិភូកងទ័ពជើងទឹកប្រជាជនវៀតណាមចូលរួមក្នុងការព្យុហយាត្រានាវាអាស៊ាន និងលំហាត់សមយុទ្ធពហុភាគីកងទ័ពជើងទឹកអាស៊ានលើកទី៣ នៅប្រទេសម៉ាឡេស៊ី មានអត្ថន័យពិសេស។ ដោយហេតុនោះ បន្តពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ ការយល់ដឹងគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកនៃបណ្តាប្រទេសក្នុងតំបន់ រួមចំណែកធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគី វៀតណាម-ម៉ាឡេស៊ី និយាយដោយឡែក និងកងទ័ពជើងទឹកនៃប្រទេសចូលរួមនិយាយរួមនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang