លំហាត់ហ្វឹកហ្វឺននេះដែលប្រហាក់ប្រហែលនឹងភារកិច្ចជាក់ស្តែងរបស់កងពេទ្យកម្រិត ២ លេខ ៧ នៅស្ថានបេសកកម្មនៅស៊ូដង់ខាងត្បូង រួមទាំងប្រតិបត្តិការនៃកងពេទ្យកម្រិត ២ លេខ ៧ និងការធានានូវការបញ្ជាការ ជំនាញវេជ្ជសាស្ត្រ ភស្តុភារ បច្ចេកទេស និងដោះស្រាយការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត។ អញ្ជើញចូលរួមលំហាត់ហ្វឹកហ្វឺន និងត្រួតពិនិត្យមានក្រុមគ្រូបង្រៀនមកពីវិទ្យាស្ថានពេទ្យយោធា និងនាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងមន្ទីរពេទ្យយោធាលេខ ១៧៥។
លំហាត់ហ្វឹកហ្វឺននេះ ជួយកម្មាភិបាល និងបុគ្គលិកនៃកងពេទ្យកម្រិត ២ លេខ ៧ នូវចំណេះដឹងជាមូលដ្ឋាននៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជំនាញចាំបាច់ដើម្បីបំពេញការងារនៅស្ថានបេសកកម្ម។
បកប្រែដោយ Pham Diep
Type the code from the image