leftcenterrightdel
គណៈប្រតិភូអញ្ជើញចូលរួមការហាត់សមដង្ហែក្បួនព្យុហយាត្រា
leftcenterrightdel
លោក Nguyen Trong Nghia សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្ស និងចលនាមហាជន មានប្រសាសន៍ក្នុងការហាត់សម
leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Van Nghia អញ្ជើញជាអធិបតីក្នុងការហាត់សម
leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 
leftcenterrightdel
ក្រុម​ត្រែទ័ព

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
ផែនបុរសបានបង្ហាញពភាពខ្លាំងក្លា ម៉ឺងម៉ាត់

មានប្រសាសន៍ក្នុងឱកាសនេះ តាងនាមគណៈកម្មការដឹកនាំមជ្ឈិម លោក Nguyen Trong Nghia បានសម្តែងនូវការគោរព និងវាយតម្លៃខ្ពស់ចំពោះស្មារតីនៃការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់របស់កម្មាភិបាល យុទ្ធជនទាំងអស់នាពេលកន្លងមក ដែលបានជំនះពុះពារគ្រប់ការលំបាក ខិតខំហ្វឹកហាត់ បង្ហាញឱ្យឃើញច្បាស់នូវភាពអង់អាចក្លាហាន រូបភាព និងភាពថ្លៃថ្នូររបស់កងកម្លាំងប្រដាប់អាវុធ រៀបចំយ៉ាងហ្មត់ចត់សម្រាប់ភារកិច្ចសំខាន់ខាងមុខ។

leftcenterrightdel
 

leftcenterrightdel
កម្មាភិបាលយុទ្ធជននៃនគរបាលប្រជាជនក្នុងការហាត់សម

តាងនាមគណៈកម្មការដឹកនាំ លោក Nguyen Trong Nghia បានស្នើឲ្យកងកម្លាំងដែលចូលរួមដង្ហែក្បួនព្យុហយាត្រាត្រូវខិតខំធ្វើឲ្យកាន់តែល្អប្រសើរថែមទៀត ខិតខំប្រឹងប្រែងបំពេញភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន រួមចំណែកលើកតម្កើងប្រពៃណីដ៏រុងរឿងរបស់កងកម្លាំងប្រដាប់អាវុធប្រជាជន។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
ផលិតផលជាច្រើនផលិតដោយឧស្សាហកម្មការពារជាតិវៀតណាម
leftcenterrightdel
ទិដ្ឋភាពនៃការហាត់សម

លោក Nguyen Trong Nghia ក៏បានសង្កត់ធ្ងន់ថា ខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហាទទួលបានជោជ័យ និងទិវាបុណ្យឯករាជ្យជាតិថ្ងៃទី២ ខែកញ្ញា គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់របស់ប្រទេស មិនត្រឹមតែរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រដ៏រុងរឿងប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីឆន្ទៈឯករាជ្យ ភាពម្ចាស់ការ និងសេចក្តីប្រាថ្នាឈានទៅមុខរបស់ប្រទេសវៀតណាមផងដែរ។ នេះក៏ជាឱកាសមួយដើម្បីផ្សព្វផ្សាយដល់មិត្តអន្តរជាតិអំពីប្រទេសវៀតណាមមួយផ្លាស់ប្តូរថ្មី អភិវឌ្ឍ មានកម្លាំងប្រដាប់អាវុធមានរបៀបរៀបរយ ចំណាន និងទំនើប។

leftcenterrightdel
លោក Nguyen Trong Nghia ជូនអំណោយ លើកទឹកចិត្តកងកម្លាំងទាំងឡាយ

អាស្រ័យហេតុនេះ ក្រោមស្មារតីសាមគ្គីភាព ការប្តេជ្ញាចិត្ត និងការរៀបចំយ៉ាងល្អិតល្អន់ ក្រុមការងារនៃគណៈកម្មការមជ្ឈិមបានសម្តែងនូវជំនឿចិត្តថា កងកម្លាំងដែលចូលរួមដង្ហែក្បួនព្យុហយាត្រានឹងបំពេញភារកិច្ចបានល្អ រួមចំណែកដល់ជោគជ័យនៃពិធី បន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅ រីករាលដាលមោទនភាពជូនប្រជាជនទូទាំងប្រទេស និងមិត្តអន្តរជាតិ៕

បកប្រែដោយ Duy Hoan