កម្មវិធីត្រូវបានរៀបចំឡើងដោយមជ្ឈិមសមាគមកាកបាទក្រហមវៀតណាម និងអង្គភាពពាក់ព័ន្ធនានា សំដៅប្រមូលថវិកាយ៉ាងតិច ៦៥ ពាន់លានដុង (ស្មើនឹងជាង ២.៤៧ លានដុល្លារអាមេរិក) ក្នុងរយៈពេល ៦៥ ថ្ងៃ (ចាប់ពីថ្ងៃទី ១៣ ខែសីហា ដល់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៥) ដើម្បីជួយឧបត្ថម្ភប្រជាជនគុយបាលើការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ គ្រឿងឧបភោគបរិភោគ និងវិស័យសហប្រតិបត្តិការអភិវឌ្ឍប្រកបដោយចីរភាព។
ចូលរួមពិធី លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានសង្កត់ធ្ងន់ថា កម្មវិធីនេះគឺជាសកម្មភាពដ៏មានអត្ថន័យក្នុងឆ្នាំមិត្តភាព វៀតណាម-គុយបា ឆ្នាំ ២០២៥ រំលឹកខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៦០ / ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២២៥) ទន្ទឹមនឹងនោះ គឺជាសកម្មភាពមនុស្សធម៌ដែលបង្ហាញពីមនោសញ្ចេតនា និងស្មារតីសាមគ្គីភាពអន្តរជាតិរបស់ប្រជាជនវៀតណាមចំពោះប្រជាជនគុយបា។ លោក Do Van Chien បានអះអាងថា “កម្មវិធីនេះមិនត្រឹមតែមានគោលបំណងផ្តល់ជំនួយជាសម្ភារៈដើម្បីជួយគុយបាជំនះការលំបាកប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយយ៉ាងខ្លាំងក្លានូវសារចែករំលែក និងសាមគ្គីភាពអន្តរជាតិ។ វាបញ្ជាក់ថា ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏ប្រជាជនវៀតណាមតែងតែប្រកៀកស្មាជាមួយប្រជាជនគុយបា។ សាមគ្គីភាពវៀតណាម-គុយបា គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ៕
បកប្រែដោយ Huyen Trang
Type the code from the image