សិក្ខាសាលានេះមានគោលបំណងផ្តល់ព័ត៌មានអំពីទីផ្សារម៉ាឡេស៊ី ជួយសហគ្រាសវៀតណាមទាញយកផលប្រយោជន៍ និងកសាងយុទ្ធសាស្ត្ររឹងមាំដើម្បីជ្រៀតចូលទីផ្សារឥស្លាម។

leftcenterrightdel
ប្រតិភូចូលរួមសិក្ខាសាលា

មានប្រសាសន៍នៅក្នុងសិក្ខាសាលា លោកស្រី Ho Thi Quyen នាយករង ITPC បានឲ្យដឹងថា វៀតណាម និងម៉ាឡេស៊ីមានសក្ដានុពលជាច្រើនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ ទោះបីជាទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២៤ សម្រេចបាន ១៤.២ ពាន់លានដុល្លារអាមេរិក បើធៀបនឹងគោលដៅ ២៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០ ក៏ដោយក៏នៅតែមានសក្តានុពល និងឱកាសជាច្រើនសម្រាប់ប្រទេសទាំងពីរសហប្រតិបត្តិការ និងអភិវឌ្ឍ។

ក្នុងក្របខ័ណ្ឌនៃសិក្ខាសាលា លោកស្រី Zaimah Osman ស្នងការពាណិជ្ជកម្ម (MATRADE) បានផ្តល់ព័ត៌មានថ្មីៗជាច្រើនអំពីពាណិជ្ជកម្មម៉ាឡេស៊ី និងគោលនយោបាយជួយឧបត្ថម្ភធុរកិច្ចវៀតណាម។ ចាប់ពីឆ្នាំ ២០២៣ ម៉ាឡេស៊ីជាប្រទេសនាំចេញធំបំផុតនៅលើពិភពលោកក្នុងក្រុមផលិតផលចំនួន ២៦។ ជាមួយនឹងទំហំពាណិជ្ជកម្មសរុបជាង ៦៣០ ពាន់លានដុល្លារអាមេរិក និងទំនាក់ទំនងជាមួយប្រទេសជាង ២០០ ប្រទេសម៉ាឡេស៊ីកំពុងខិតខំប្រឹងប្រែងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មតំបន់៕

បកប្រែដោយ Huyen Trang