ឱកាសសម្រាប់សហគ្រាសវៀតណាមជំរុញការជ្រៀតចូលទីផ្សារកម្ពុជា
កប.អនឡាញ - ទីផ្សារកម្ពុជាកំពុងបើកឱកាសទាក់ទាញថ្មីៗជាច្រើនសម្រាប់សហគ្រាសវៀតណាម។ នេះគឺជាពេលវេលាមាសសម្រាប់សហគ្រាសវៀតណាមដើម្បីបញ្ជាក់កិត្យានុភាពរបស់ខ្លួន និងគ្រប់គ្រងទីផ្សារប្រកបដោយនិរន្តរភាព។
    |
 |
នាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម) បើកកិច្ចប្រជុំដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មាន និងជួយសហគ្រាសវៀតណាមស្វែងរកកាលានុវត្តភាពជម្រុញការធ្វើអាជីវកម្មក្នុងទីផ្សារកម្ពុជា |
នាពេលថ្មីៗនេះ នាយកដ្ឋានជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម) បានបើកកិច្ចប្រជុំស្តីពី "ឱកាសធ្វើអាជីវកម្ម និងផែនការរៀបចំព្រឹត្តិការណ៍ជំរុញពាណិជ្ជកម្មជាមួយទីផ្សារកម្ពុជា"។
ថ្លែងក្នុងកិច្ចប្រជុំនេះ លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្ម មានប្រសាសន៍ថា ការវិវឌ្ឍថ្មីអំពីប្រភពផ្គត់ផ្គង់បែបប្រពៃណីមួយចំនួនកំពុងបង្កើតចន្លោះដ៏ធំមួយនៅក្នុងទីផ្សារកម្ពុជា ជាពិសេសទំនិញប្រើប្រាស់ និងតម្រូវការចាំបាច់។ ក្នុងស្ថានភាពនេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានកំណត់ថា នេះជាឱកាសសម្រាប់ទំនិញវៀតណាម ហើយបានចាត់តាំងយនាយកដ្ឋានជំរុញពាណិជ្ជកម្មឲ្យដឹកនាំ និងសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារកម្ពុជា។
លោក Vu Ba Phu ក៏បានលើកឡើងដែរថា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានអនុម័តលើគម្រោងជំរុញពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងកម្ពុជា ដោយកំណត់ទិសដៅទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានចំនួន ២០ ពាន់លានដុល្លារនាពេលខាងមុខ។ សកម្មភាពជម្រុញពាណិជ្ជកម្ម គឺជាដំណោះស្រាយដ៏សំខាន់មួយ ដើម្បីសម្រេចបាននូវគោលដៅនេះ។ អាស្រ័យលើនេះ ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំនេះ នាយកដ្ឋានជំរុញពាណិជ្ជកម្មនឹងរៀបចំឲ្យសហគ្រាសវៀតណាមទៅកាន់កម្ពុជាដើម្បីតភ្ជាប់ជាមួយអ្នកនាំចូល (ចុងខែសីហា) រៀបចំសន្និសីទឬពិព័រណ៍នៅតំបន់ព្រំដែន An Giang (ចុងខែកញ្ញា/ដើមខែតុលា) និងរៀបចំពិព័រណ៍ទំនិញវៀតណាមនៅរាជធានីភ្នំពេញ (ខែធ្នូ)៕
បកប្រែដោយ Duy Hoan