ដំណើរទស្សនកិច្ចនេះមានអត្ថន័យពិសេស បង្ហាញពីចំណងសាមគ្គីភាព៖ “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” រវាងគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត An Giang ជាមួយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធកម្ពុជា។

ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ បានផ្តាំផ្ញើសួរសុខទុក្ខដល់កម្មាភិបាល យុទ្ធជនទាំងអស់ នៃគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត An Giang។ តាងនាមខ្លួនផ្ទាល់ លោកស្នងការក៏បានអបអរសាទរដល់លោកវរសេនីយ៍ឯក Pham Van Thang ដែលទើបតែត្រូវបានក្រសួងការពារប្រទេសវៀតណាមតែងតាំងជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានយោធាខេត្ត និងជាមេបញ្ជាការគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត An Giang។

លោកប្រធានគណៈប្រតិភូមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កងកម្លាំងភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការល្អក្នុងការការពារអធិបតេយ្យភាពព្រំដែន។ ប្រយុទ្ធប្រឆាំងនិងបង្ក្រាបបទល្មើសគ្រប់ប្រភេទ រួមមានឧក្រិដ្ឋកម្មគ្រឿងញៀន ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មបច្ចេកវិទ្យាខ្ពស់ជាដើម លោកជឿជាក់ថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការក្នុងស្មារតីអ្នកជិតខាងល្អ មិត្តភាព គោរពអធិបតេយ្យភាព ទំនុកចិត្តគ្នាទៅវិញទៅមក និងរួមគ្នាដោះស្រាយបញ្ហាដែលកើតឡើងនៅតាមព្រំដែន។

leftcenterrightdel
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល ប្រគល់អំណោយជូនលោកវរសេនីយ៍ឯក Pham Van Thang មេបញ្ជាការរង នៃបញ្ជាការដ្ឋានយោធាខេត្ត និងជាមេបញ្ជាការគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត An Giang 

គណៈប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានពាំនាំនូវលិខិតអបអរសាទរពីសំណាក់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ និងសារអបអរសាទរ ការសួរសុខទុកពីសំណាក់លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា ជូនចំពោះកម្មាភិបាល យុទ្ធជន នៃកងទ័ពការពារព្រំដែនខេត្ត An Giang និងលោកវរសេនីយ៍ឯក Pham Van Thang ផ្ទាល់។

ទទួលការអបអរសាទររបស់គណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក Pham Van Thang មេបញ្ជាការរងនៃបញ្ជាការដ្ឋានយោធាខេត្ត មេបញ្ជាការគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត An Giang បានសម្តែងនូវក្តីសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះគណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលបានមកសួរសុខទុក្ខ និងផ្តល់មនោសញ្ចេតនាល្អបំផុតជូនចំពោះកម្មភិបាលយុទ្ធជននៃកងការពារព្រំដែនខេត្ត An Giang។

leftcenterrightdel
គណៈប្រតិភូនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល អញ្ជើញជូនផ្កា និងអបអរសាទរដល់កម្មាភិបាល យុទ្ធជន នៃគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្ត An Giang

លោកមេបញ្ជាការគណៈបញ្ជការកងទ័ពការពារព្រំដែនខេត្ត បានបញ្ជាក់ថា៖ នាពេលខាងមុខ ភាគីទាំងពីរនឹងផ្លាស់ប្តូរព័ត៌មានជាប្រចាំ ពាក់ព័ន្ធនឹងស្ថានភាពសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព បន្តសម្របសម្រួលដើម្បីដោះស្រាយឧប្បត្តិហេតុដែលកើតឡើងនៅតាមព្រំដែនភ្លាមៗ ក្នុងស្មារតីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ការគោរពឯករាជ្យភាព និងបូរណភាពទឹកដីរបស់គ្នាទៅវិញទៅមក និងទប់ស្កាត់បញ្ហាក្តៅគគុកនៅតាមព្រំដែន បន្តផ្សព្វផ្សាយដល់ប្រជាជនអំពីប្រណៃណីដ៏ល្អប្រពៃដ៏យូរអង្វែងរវាងប្រជាជាតិទាំងពីរ និងកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរ អនុវត្តភារកិច្ចជាក់លាក់ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច រក្សាស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតំបន់ព្រំដែន រួមដៃគ្នាកសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ ដើម្បីអភិវឌ្ឍន៍ទៅវិញទៅមក ...

បកប្រែដោយ Duy Hoan