វៀតណាមនឹងមានមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាស្នូលមួយដ៏ល្អឥតខ្ចោះ
កប.អនឡាញ - សាជីវកម្មប្រៃសណីយ៍ និងទូរគមនាគមន៍វៀតណាម (VNPT) និងសាជីវកម្ម Qualcomm Incorporated (Qualcomm សហរដ្ឋអាមេរិក) បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រ សំដៅបង្កើតមជ្ឈមណ្ឌលល្អឥតខ្ចោះ VNPT - Qualcomm (VNPT - Qualcomm Excellence Center - VQEC)។
VQEC នឹងដំណើរការក្រោមគំរូអភិវឌ្ឍន៍សហការរចនាដើមដោយផ្អែកលើបច្ចេកវិទ្យាស្នូលរបស់ក្រុមហ៊ុន Qualcomm ដែលដឹកនាំដោយ VNPT។
    |
 |
VNPT និង Qualcomm ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រមួយក្នុងគោលបំណងបង្កើតមជ្ឈមណ្ឌលល្អឥតខ្ចោះ VNPT - Qualcomm (រូបថត៖ baochinhphu.vn) |
យោងតាមកិច្ចព្រមព្រៀង VNPT និង Qualcomm នឹងសហប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងវិស័យបច្ចេកវិទ្យាទំនើបៗជាច្រើន រួមមាន៖ បញ្ញាសិប្បនិម្មិត (AI) បណ្តាញទូរស័ព្ទជំនាន់ថ្មី 5G/6G, អ៊ីនធឺណិតនៃវត្ថុ (IoT), ការគណនាគែម, ឧបករណ៍កុំព្យូទ័រខ្លាដ AI និងឧបករណ៍បណ្តាញជំនាន់ថ្មី។ VQEC គឺជាចំណុចស្នូលសម្រាប់អនុវត្តសកម្មភាពស្រាវជ្រាវ ការអភិវឌ្ឍផលិតផល ការផ្ទេរបច្ចេកវិទ្យា បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងជំរុញការធ្វើពាណិជ្ជកម្មនៃដំណោះស្រាយបច្ចេកវិទ្យាដោយផ្អែកលើវេទិកា Qualcomm រួមចំណែកដល់ការចូលរួមយ៉ាងស៊ីជម្រៅរបស់វៀតណាមក្នុងខ្សែសង្វាក់តម្លៃបច្ចេកវិទ្យាសកល។
យោងតាមផែនការ VQEC នឹងបើកដំណើរការជាផ្លូវការនៅខែតុលា ឆ្នាំ ២០២៥។ នេះនឹងក្លាយជាមជ្ឈមណ្ឌលដំបូងគេនៅក្នុងប្រទេសវៀតណាមដែលដំណើរការក្រោមទម្រង់នៃការអភិវឌ្ឍការសហការរចនាដើមដោយផ្អែកលើបច្ចេកវិទ្យាស្នូលរបស់ក្រុមហ៊ុន Qualcomm ដែលដឹកនាំដោយ VNPT៕
បកប្រែដោយ Huyen Trang