leftcenterrightdel
ប្រជាជនគ្រប់ស្រទាប់វណ្ណៈចូលរួមក្នុងកម្មវិធីដើរថ្មើរជើងដើម្បីជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ dioxin

អញ្ជើញចូលរួមកម្មវិធីមានលោក Nguyen Minh Triet អតីតប្រធានរដ្ឋ លោកស្រី Truong My Hoa អតីតអនុប្រធានរដ្ឋ តំណាងសមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ dioxin វៀតណាម គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ។

leftcenterrightdel
គណៈកម្មការរៀបចំ ប្រគល់កៅអីរុញដល់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ dioxin ដែលជួបការលំបាក

បច្ចុប្បន្ននេះ ចំនួនជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ dioxin នៃគ្រប់ជំនាន់ នៅក្នុងទីក្រុងមានជាង ៣០,០០០ នាក់។ សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ dioxin នៅទីក្រុងហូជីមិញ និងគ្រប់លំដាប់ថ្នាក់បន្តពង្រឹងការផ្សព្វផ្សាយអប់រំយ៉ាងទូលំទូលាយអំពីផលវិបាកនៃធាតុគីមីពុលពណ៌លឿងទុំ dioxin នៅវៀតណាម ព្រមទាំងសម្របសម្រួលអនុវត្តសកម្មភាពថែទាំដូចជា៖ ការថែទាំសុខភាព ជួយឧបត្ថម្ភស្តារនីតិសម្បទា ការសិក្សាវប្បធម៌ ការបណ្តុះបណ្តាលវិជ្ជាជីវៈ។ល។ ក្នុងកម្មវិធី គណៈកម្មការរៀបចំ និងអង្គភាពនានាបានផ្តល់សៀវភៅសន្សំលុយចំនួន ៤០ (/សៀវភៅមួយ​មានតំលៃ១០លានដុង) អំណោយចំនួន ២០ (អំណោយមួយមានតំលៃលានដុង/) និងកៅអីរុញចំនួន ៥ គ្រឿង ដល់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ dioxin ដែលជួបការលំបាក៕

បកប្រែដោយ Huyen Trang