ADB គាំទ្រកំណើនសេដ្ឋកិច្ចរបស់វៀតណាម
កប.អនឡាញ - នាថ្ងៃទី ៤ ខែសីហា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅវៀតណាមបានឲ្យដឹងថា ADB និងក្រុមហ៊ុនភាគហ៊ុនទឹក Thu Dau Mot (TDM) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រាក់កម្ចីដែលមានតម្លៃ ៦ លានដុល្លារអាមេរិក ដើម្បីពង្រីករោងចក្រប្រព្រឹត្តិកម្មទឹក Bau Bang ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ទឹកដែលកំពុងកើនឡើងក្នុងបរិបទកំណើនសេដ្ឋកិច្ច និងចំនួនប្រជាជនកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងសួនឧស្សាហកម្ម និងតំបន់លំនៅដ្ឋាននៅភាគខាងជើងនៃទីក្រុងហូជីមិញ។