ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្មវៀតណាមនៅសិង្ហបុរី សមាគមធុរកិច្ចទីក្រុងហូជីមិញ (HUBA) SMF និងក្រុមហ៊ុនបច្ចេកវិទ្យា Arobid និង Ecohub។ ព្រឹត្តិការណ៍នេះគឺជាការបោះជំហានថ្មីក្នុងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចឌីជីថល និងការធ្វើបរិវត្តកម្មបៃតងរវាងប្រទេសទាំងពីរ។

leftcenterrightdel
ក្រុមហ៊ុនបច្ចេកវិទ្យា Arobid ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន High West ស្ដីពីកញ្ចប់ហិរញ្ញវត្ថុគាំទ្រសហគ្រាសវៀតណាមក្នុងការនាំចេញឆ្លាតវៃទៅកាន់ទីផ្សារសហរដ្ឋអាមេរិក (រូបថត៖ baochinhphu.vn)

ចំណុចលេចធ្លោនៃវេទិកានេះគឺពិធីបើកសម្ពោធគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិក Vietnamsgp.arobid.com ដែលជាផ្លាតហ្វម B2B ដំបូងគេរវាងប្រទេសវៀតណាម និងសិង្ហបុរី។ ផ្លាតហ្វមនេះត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Arobid និង Ecohud ដោយរួមបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ទិន្នន័យធំ ការតាំងពិព័រណ៍លើអ៊ីនធឺណិត 3D និងការវិភាគឥរិយាបថទីផ្សារ ជួយសហគ្រាសនៃប្រទេសទាំងពីរ ស្វែងរកដៃគូ ចុះហត្ថលេខាលើកិច្ចសន្យា និងបង្ហាញផលិតផលនៅក្នុងលំហឌីជីថល។

មានប្រសាសន៍នៅក្នុងវេទិកា លោក Lennon Tan ប្រធាន SMF បានធ្វើអត្ថាធិប្បាយថា សេដ្ឋកិច្ចទាំងពីររបស់វៀតណាម និងសិង្ហបុរី គឺជាការបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។ ការបើកសម្ពោធផ្លាតហ្វមពាណិជ្ជកម្មអេឡិចត្រូនិក B2B វៀតណាម-សិង្ហបុរី នាំមកនូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ ប្រតិបត្តិការ និងការស្វែងរកកម្លាំងពលកម្មដោយសេរី ការទូទាត់ជារូបិយប័ណ្ណជាច្រើន ការតភ្ជាប់ឆ្លាតវៃ ភស្តុភារ និងការទប់ស្កាត់ជម្លោះ។ ការបង្កើតផ្លាតហ្វម B2B វៀតណាម-សិង្ហបុរី ក៏ជាជំហានត្រៀមសម្រាប់កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីសេដ្ឋកិច្ចឌីជីថលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលរំពឹងថានឹងបញ្ចប់ការចរចាក្នុងឆ្នាំនេះផងដែរ៕

បកប្រែដោយ Thanh Cong