បន្ទាប់ពីរយៈពេល ៥ ឆ្នាំ EVFTA គឺជាកាតាលីករដ៏សំខាន់សម្រាប់កំណើនដ៏ខ្លាំងក្លានៃទំហំពាណិជ្ជកម្មទ្វេភាគី ដោយសម្រេចបានជិត ៣០០ ពាន់លានដុល្លារអាមេរិក។ លទ្ធផលនេះបានធ្វើឱ្យវៀតណាមក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់ EU ក្នុងអាស៊ាន និងជាដៃគូធំទី ១៦ របស់ EU នៅទូទាំងពិភពលោក។

leftcenterrightdel
រូបថតឧទាហរណ៍

ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ និងចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០ EVFTA បានរួមចំណែកក្នុងការជំរុញពាណិជ្ជកម្ម EU-វៀតណាម រីកចម្រើនយ៉ាងខ្លាំងក្លា។ យោងតាមទិន្នន័យរបស់នាយកដ្ឋានស្ថិតិវៀតណាម ក្នុងរយៈពេលមិនទាន់ដល់ ៥ ឆ្នាំ (ចាប់ពីខែសីហា ឆ្នាំ២០២០ ដល់ខែឧសភា ឆ្នាំ ២០២៥) ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានចំនួន ២៩៨ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងជិត ៤០% នៃទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរ កាលពីឆ្នាំ១៩៩៥ (៨១៥ ពាន់លានដុល្លារអាមេរិក)។ យោងតាមការវាយតម្លៃរបស់លោក Nguyen Hai Minh អនុប្រធានសមាគមសហគ្រាសអឺរ៉ុបនៅវៀតណាម (EuroCham) EVFTA មិនត្រឹមតែនាំមកនូវផលប្រយោជន៍ដល់ទំនិញ និងសហគ្រាសវៀតណាមប៉ុណ្ណោះទេ ថែមទាំងបើកឱកាសដ៏ធំធេងសម្រាប់សហគ្រាសអឺរ៉ុបក្នុងការជ្រៀតចូលទីផ្សារដោយមានប្រជាជនចំនួន ១០០ លាននាក់ ជាមួយនឹងវណ្ណៈកណ្តាល ដែលកំពុងកើនឡើង។ “ចំណុចភ្លឺមួយនៅក្នុងក្រសែភ្នែករបស់សហគ្រាសអឺរ៉ុបនោះគឺការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃ EVFTA ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានពួតដៃជាមួយ EU និងសហគមន៍ធុរកិច្ច ដើម្បីលុបបំបាត់ការរាំងស្ទះហើយ បង្កើតបរិយាកាសធុរកិច្ចអំណោយផលសម្រាប់សហគ្រាសអឺរ៉ុបក្នុងការជ្រៀតចូល និងពង្រីកទីផ្សារនៅវៀតណាម”។

មិនត្រឹមតែជំរុញការនាំចេញទំនិញប៉ុណ្ណោះទេ EVFTA ក៏បង្កើតកម្លាំងទាក់ទាញដ៏ខ្លាំងក្លាចំ ពោះលំហូរទុនវិនិយោគពីអឺរ៉ុប ព្រមទាំងលើកកំពស់ឋានៈរបស់វៀតណាម ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលទៀតផង។ ដោយមានដើមទុន FDI ចុះបញ្ជីជាង ៣៥ ពាន់លានដុល្លារអាមេរិកត្រឹមពាក់កណ្តាលឆ្នាំ ២០២៥ EVFTA បានក្លាយជាកត្តាទាក់ទាញទុនវិនិយោគបរទេសមកវៀតណាមពី EU៕

បកប្រែដោយ Thanh Cong