អាណិកជនវៀតណាមនឹងចូលរួមសកម្មភាពជាច្រើនក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិទី២ ខែកញ្ញា
កប.អនឡាញ - នារសៀលថ្ងៃទី ៦ ខែសីហា នៅទីក្រុងហាណូយ គណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស ក្រសួងការបរទេសវៀតណាម បានរៀបចំសន្និសីទកាសែតអំពីសកម្មភាពមួយចំនួនក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិទី២ ខែកញ្ញា។
នៅក្នុងជំនួប លោក Nguyen Trung Kien ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនជាតិវៀតណាមនៅឯបរទេស បានឲ្យដឹងអំពីការដាក់សំណើទៅស្ថាប័នថ្នាក់លើស្តីពីការដែលគណៈប្រតិភូ អាណិកជនវៀតណាមនៅឯបរទេស នឹងចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិទី២ ខែកញ្ញា។ សកម្មភាពនេះឆ្លើយតបនឹងបំណងប្រាថ្នារបស់អាណិកជនវៀតណាមនៅឯបរទេសភាគច្រើនដែលចង់ចូលរួមដោយផ្ទាល់នៅក្នុងព្រឹត្តិការណ៍សំខាន់ៗ និងពិធីបុណ្យរបស់ប្រទេសជាតិ ដែលបង្ហាញការដឹងគុណ និងការគោរពចំពោះតួនាទី និងការរួមចំណែករបស់អាណិកជនវៀតណាមនៅឯបរទេសក្នុងបុព្វហេតុតស៊ូដើម្បីឯករាជ្យជាតិ និងការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនាពេលបច្ចុប្បន្ន។
    |
 |
លោក Nguyen Trung Kien ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស មានប្រសាសន៍នៅក្នុងសន្និសីទកាសែត |
* អំពីវគ្គបណ្តុះបណ្តាលស្តីពីការបង្រៀនភាសាវៀតណាមសម្រាប់គ្រូបង្រៀនដែលជាអាណិកជនវៀតណាមនៅឯបរទេស ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២៨ ខែសីហា នៅទីក្រុងហាណូយ និងតំបន់ជិតខាងមួយចំនួននោះ លោក Nguyen Trung Kien បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះសំដៅលើកកំពស់គុណភាពបង្រៀន គុណវុឌ្ឍិវិជ្ជាជីវៈ និងសមត្ថភាពគរុកោសល្យរបស់គ្រូបង្រៀនវៀតណាមនៅឯបរទេស ។ វគ្គបណ្តុះបណ្តាលឆ្នាំនេះ មានការចូលរួមពីគ្រូបង្រៀនវៀតណាមចំនួន ៨០នាក់មកពីប្រទេស និងដែនដីចំនួន ១៥។
* យោងតាមលោក Nguyen Trung Kien ពិធីប្រគល់រង្វាន់នៃកម្មវិធីប្រឡង “ស្វែងរកឯកអគ្គរដ្ឋទូតភាសាវៀតណាមនៅក្រៅប្រទេស” និង Gala ភាសាវៀតណាមគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ២១ ខែសីហា នៅទីក្រុងហាណូយ ៕
បកប្រែដោយ Huyen Trang