មានប្រសាសន៍នៅក្នុងជំនួប លោកស្រី Le Thi Thiet ប្រធានសមាគមវប្បធម៌ ម្ហូបអាហារខេត្ត Ninh Binh បានសង្កត់ធ្ងន់ថា៖ “Ninh Binh មានលក្ខណអំណោយផលទាំងអស់ដើម្បីក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍម្ហូបអាហារ អាស្រ័យដោយមានបេតិកភណ្ឌដ៏សំបូរបែប និងធនធានមនុស្សប្រកបដោយគុណភាព”។

leftcenterrightdel
លោកស្រី Le Thi Thiet ប្រធានសមាគមវប្បធម៌ម្ហូបអាហារខេត្ត Ninh Binh មានប្រសាសន៍នៅក្នុងជំនួប

នៅក្នុងជំនួប លោកបណ្ឌិត Vu The Long ទីប្រឹក្សាសមាគមវប្បធម៌ម្ហូបអាហារវៀតណាមបានមានប្រសាសន៍ថា សមាគមវប្បធម៌ម្ហូបអាហារ Ninh Binh ចាំបាច់ត្រូវជំរុញការតភ្ជាប់ជាមួយអង្គភាព អង្គការ និងអង្គភាពអាជីវកម្មម្ហូបអាហារ ដើម្បីពង្រឹងការតភ្ជាប់ និងព្រមព្រៀងអំពីយុទ្ធសាស្ត្រ មុនពេលឆ្ពោះទៅមហាសន្និបាតនាពេលខាងមុខ។

leftcenterrightdel
ប្រតិភូ និងភ្ញៀវ រីករាយជាមួយម្ហូបប្រចាំតំបន់មួយចំនួនរបស់ខេត្ត Ninh Binh

តាមរយៈព្រឹត្តិការណ៍នេះ សមាគមវប្បធម៌ម្ហូបអាហារខេត្ត Ninh Binh សង្ឃឹមថានឹងបន្តលើកកម្ពស់តួនាទីតភ្ជាប់តម្លៃប្រពៃណី និងទំនើប រវាងមូលដ្ឋាននៅតំបន់ដីសណ្ដទន្លេ Hong ជាមួយមូលដ្ឋានផ្សេងទៀតក្នុងប្រទេស និងអន្តរជាតិ រួមចំណែកអភិវឌ្ឍឧស្សាហកម្មវប្បធម៌ម្ហូបអាហារប្រកបដោយចីរភាព៕

បកប្រែដោយ Huyen Trang