នារសៀលថ្ងៃដដែល នៅទីក្រុងសេអ៊ូល លោក To Lam អគ្គលេខាបក្ស បានទទួលជួបលោក Ahn Gyu Back ប្រធានក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង-វៀតណាម។
លោក To Lam អគ្គលេខាបក្ស បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងបានអបអរសាទរជូនចំពោះលោក Ahn Gyu Back ដែលបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង ហើយជឿជាក់ថា ក្នុងតំណែងថ្មី លោក Ahn Gyu Back ប្រធានក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង-វៀតណាម នឹងបន្តរួមចំណែកបន្ថែមទៀតក្នុងការជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកូរ៉េខាងត្បូង ឱ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាព។
    |
 |
|
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោក Ahn Gyu Back ប្រធានក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង-វៀតណាម (រូបថត៖ vnanet.vn) |
លោក To Lam អគ្គលេខាបក្ស ស្នើឲ្យក្រុមសមាជិកសភាមិត្តភាពទាំងពីរបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ លើកកំពស់តួនាទីជាស្ពានតភ្ជាប់ ស្របតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ បង្កលក្ខខណ្ឌអំណោយផលសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ ជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-កូរ៉េខាងត្បូងឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ លោក To Lam អគ្គលេខាបក្ស អំពាវនាវបង្កើនការសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភាថ្នាក់តំបន់ និងអន្តរជាតិ។
លោក Ahn Gyu Back ប្រធានក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង-វៀតណាម បានសង្កត់ធ្ងន់ថា ភាគីទាំងពីរគួរតែពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងបរិបទដែលប្រទេសទាំងពីរកំពុងឈានចូលដំណាក់កាលថ្មីនៃការអភិវឌ្ឍ។ ព្រមទាំងលោក Ahn Gyu Back អះអាងថា រដ្ឋសភាកូរ៉េខាងត្បូង និងក្រុមសមាជិកសភាមិត្តភាពកូរ៉េខាងត្បូង-វៀតណាម ត្រៀមខ្លួនជាស្រេចរួមដំណើរជាមួយដៃគូនានារបស់វៀតណាម ដើម្បីអនុវត្ដគោលដៅអភិវឌ្ឍន៍ក្នុងយុគសម័យថ្មី; ទន្ទឹមនឹងនោះសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ តាមរយៈការផ្លាស់ប្តូររវាងក្រុមសមាជិកសភាមិត្តភាពទាំងពីរ រួមចំណែកដល់ការអភិវឌ្ឍន៍រួមនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ។
ដោយផ្អែកលើការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់នៃទំនាក់ទំនងប្រទេសទាំងពីរក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ក៏ដូចជាភាពស្រដៀងគ្នានៃវប្បធម៌ ភាគីទាំងពីរបានឯកភាពគ្នាបន្តពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ រួមទាំងនយោបាយ-ការទូត ការពារជាតិ សន្តិសុខ វប្បធម៌ កីឡា និងធ្វើឱ្យវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យាក្លាយជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការ។
* នារសៀលថ្ងៃទី១០ ខែសីហា នៅទីក្រុងសេអ៊ូល លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានជួបជាមួយបណ្តាមិត្តកូរ៉េខាងត្បូង។ កម្មវិធីនេះមានការចូលរួមពីប្រតិភូចំនួន ១០០ រូបដែលតំណាងឱ្យបញ្ញវន្ត សមាគម អង្គការប្រជាជន ធុរកិច្ច និងអង្គការមិនមែនរដ្ឋាភិបាលដែលកំពុងប្រតិបត្តិការនៅប្រទេសវៀតណាម។
ក្នុងជំនួបនេះ ប្រតិភូទាំងឡាយ អះអាងបន្តគាំទ្រ និងជួយវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍ ហើយធ្វើជាស្ពានតភ្ជាប់រួមចំណែកជំរុញទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូង ឱ្យកាន់តែល្អប្រសើរ...
លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងមានការអភិវឌ្ឍយ៉ាងស៊ីជម្រៅនិងសម្រេចបានសមិទ្ធផលលើគ្រប់វិស័យ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក។ លោក To Lam អគ្គលេខាបក្ស បន្តថា ដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងលើកនេះ សំដៅបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់វិស័យជាមួយកូរ៉េខាងត្បូងក៏ដូចជាការជឿទុកចិត្តខាងនយោបាយកាន់តែខ្ពស់ ការសម្របសម្រួលជាយុទ្ធសាស្ត្រកាន់តែជិតស្និទ្ធ កិច្ចសហប្រតិបត្តិការមានប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ និងចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធ។
* នារសៀលថ្ងៃទី១០ ខែសីហា លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញចូលរួមពិធីសម្ពោធរូបសំណាកលោកប្រធានប្រធានហូជីមិញនៅបរិវេណស្ថានទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ព្រមទាំងជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃស្ថានទូត និងសហគមន៍វៀតណាមប្រចាំនៅកូរ៉េខាងត្បូង។
* នារសៀលថ្ងៃទី ១០ សីហា នៅទីក្រុងសេអ៊ូល លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានជួបសំណេះសំណាលជាមួយសមាជិកនៃបណ្តាញនវានុវត្តន៍វៀតណាម និងអ្នកជំនាញវៀតណាមនៅកូរ៉េខាងត្បូង។
    |
 |
|
លោក To Lam អគ្គលេខាបក្ស ជួបសំណេះសំណាលជាមួយសមាជិកនៃបណ្តាញនវានុវត្តន៍វៀតណាម និងអ្នកជំនាញវៀតណាមនៅកូរ៉េខាងត្បូង (រូបថត៖ vnanet.vn) |
ក្នុងជំនួបនេះ សមាជិកនៃបណ្តាញនិងអ្នកជំនាញវៀតណាមនៅកូរ៉េខាងត្បូងក្នុងឧស្សាហកម្មបច្ចេកវិទ្យាយុទ្ធសាស្ត្រដែលវៀតណាមកំពុងផ្តល់អាទិភាពក្នុងការអភិវឌ្ឍន៍ដូចជា semiconductors បញ្ញសសិប្បនិម្មិត ជីវវេជ្ជសាស្ត្រទំនើប មនុស្សយន្ត បច្ចេកវិទ្យាអាកាសចរណ៍ យានអវកាស និងយានអវកាសគ្មានមនុស្សបើក ... ចែករំលែកបទពិសោធន៍ លើកដំណោះស្រាយថ្មី ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចមុខជ្រួញ ឆ្ពោះទៅគោលដៅអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការធ្វើបរិវត្ដកម្មឌីជីថលនៅវៀតណាម រួមចំណែកដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាពរបស់ប្រទេសក្នុងបរិបទថ្មី។
លោក To Lam អគ្គលេខាបក្ស បានវាយតម្លៃខ្ពស់ចំពោះការចែករំលែក និងលើកសំណើដែលជួយវៀតណាមចូលរួមក្នុងខ្សែសង្វាក់តម្លៃនៃសាជីវកម្មបច្ចេកវិទ្យាធំៗ ហើយបានកត់សម្គាល់ចំពោះគំនិតផ្តួចផ្តើមជាក់ស្តែងដែលស្របនឹងតម្រូវការនាពេលបច្ចុប្បន្ន ដើម្បីលើកកម្ពស់ការធ្វើនវានុវត្ដន៍ ការចាប់ផ្តើមអាជីវកម្ម ការធ្វើបរិវត្ដកម្មឌីជីថល និងទិសដៅទាក់ទាញការវិនិយោគដែលទាក់ទងនឹងការផ្ទេរបច្ចេកវិទ្យា។
លោក To Lam អគ្គលេខាបក្ស បានស្នើឲ្យបណ្តាញនវានុវត្ដន៍វៀតណាមនៅកូរ៉េខាងត្បូងលើកកំពស់តួនាទីជាស្ពានតភ្ជាប់សំខាន់រវាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ក្នុងស្រុក និងអន្តរជាតិ។ ជំរុញការតភ្ជាប់អ្នកជំនាញ បញ្ញវន្ត និងសហគ្រិនវៀតណាមនៅកូរ៉េខាងត្បូងជាមួយទីភ្នាក់ងារ អង្គការ និងអាជីវកម្មក្នុងស្រុក។ ជំរុញការផ្ទេរចំណេះដឹងនិងបទពិសោធន៍ ដើម្បីនាំយកមកវឌ្ឍនភាពល្អបំផុតរបស់ពិភពលោកដល់វៀតណាម៕
បកប្រែដោយ Pham Diep