កាសែត Nikkei Asia កាលពីថ្ងៃទី៩ ខែសីហា បានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា “វៀតណាមគ្រប់គ្រងចំណែកទីផ្សារចេកក្នុងប្រទេសជប៉ុន” ដោយបញ្ជាក់ថា អ្នកប្រើប្រាស់ជប៉ុនកំពុងឃើញចេកវៀតណាមកាន់តែច្រើនឡើងនៅក្នុងហាងលក់ទំនិញគ្រប់មុខ។ យោងតាមស្ថិតិពាណិជ្ជកម្មរបស់ជប៉ុន បរិមាណចេកដែលនាំចូលពីវៀតណាមក្នុងឆ្នាំ ២០២៤ បានកើនឡើងដល់ ៣៣០០០ តោន ពោលគឺខ្ពស់ជាងឆ្នាំ ២០១៩ ជិត ១៤ ដង ដោយវៀតណាមបានបង្កើនចំណែកទីផ្សារនាំចូលពីប្រទេសជប៉ុនពី ០.២% ទៅ ៣.២%។

leftcenterrightdel
កាសែត Nikkei Asia បានអត្ថាធិប្បាយថា ចេករបស់វៀតណាមកំពុងទទួលគុណសម្បត្តិប្រកួតប្រជែងក្នុងទីផ្សារជប៉ុន

នៅក្នុងខែកក្កដា ឆ្នាំ ២០២៥ បរិមាណផ្លែចេករបស់វៀតណាមបាននាំចេញទៅកាន់តំបន់តូក្យូបានកើនឡើងជាងទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អាជីវករលក់ដុំកសិផលនៅផ្សារ Ota ក្នុងទីក្រុងតូក្យូ បាននិយាយថា ចេករបស់វៀតណាមកំពុងលេចឡើងញឹកញាប់នៅលើទីផ្សារ។

ជប៉ុន និងវៀតណាមជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដូច្នេះពន្ធរបស់ជប៉ុនលើចេកដែលនាំចូលពីវៀតណាមនាពេលបច្ចុប្បន្នគឺ ៥.៤% ។ ពន្ធនេះនឹងត្រូវកាត់បន្ថយជាបណ្តើរៗតាមដំណាក់កាលនិមួយៗ ហើយត្រូវលុបចោលទាំងស្រុងនៅឆ្នាំ២០២៨។

បកប្រែដោយ Thanh Cong