ផលិតផលវៀតណាមចាប់អារម្មណ៍នៅឯពិព័រណ៍គ្រឿងសង្ហារឹម និងសិប្បកម្មអន្តរជាតិប៉ារីសឆ្នាំ ២០២៥
កប.អនឡាញ - នៅពិព័រណ៍នេះ សហគ្រាសវៀតណាមចំនួន ៣៥ បានតាំងបង្ហាញ និងណែនាំផលិតផលចម្រុះលើវិស័យជាច្រើន៖ ការតុបតែងខាងក្នុង និងខាងក្រៅ សិប្បកម្ម។
ពិព័រណ៍គ្រឿងសង្ហារឹម និងសិប្បកម្មអន្តរជាតិប៉ារីសឆ្នាំ ២០២៥ កំពុងប្រព្រឹត្តទៅនៅរដ្ឋធានីប្រទេសបារាំង។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីម៉ាកយីហោជាង ២០០០ មកពី ១៤៥ ប្រទេស និងតំបន់។
    |
 |
លោក Guillaume Prot នាយកមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ Maison&Objet (ស្តាំទី២) ណែនាំអំពីព្រឹត្តិការណ៍ឆ្នាំនេះ - រូបថត៖ Anh Tuyen/VOV |
ស្តង់ទំនិញជាតិវៀតណាម (Vietnam Pavilion) បង្កើតនូវចំណុចលេចធ្លោមួយដែលទាក់ទាញអ្នកទស្សនាជាច្រើនជាមួយនឹងការរចនាដ៏ទំនើប គួរឱ្យចាប់អារម្មណ៍ បង្ហាញពីអត្តសញ្ញាណនៃ " Vietnam Lifestyle " និង " Ho Chi Minh Pavilion "។
អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ លោក Dinh Toan Thang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង បានសង្កត់ធ្ងន់ថា ផលិតផលវៀតណាមក្នុងពិព័រណ៌នេះ បានបង្ហាញនូវសេចក្តីប្រាថ្នាដ៏មុតមាំរបស់ប្រជាជាតិ ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិ៖ “នៅក្នុងពិព័រណ៌ ពណ៌វៀតណាមត្រូវបានបង្ហាញយ៉ាងពិសេស និងឆ្លុះបញ្ចាំងពីចរិតលក្ខណៈនៃព្រលឹងវៀតណាម រចនាបថវៀតណាម ក៏ដូចជាសមាហរណកម្មរបស់វៀតណាមជាបរិយាកាសអាជីវកម្មអន្តរជាតិ។យើងចាត់ទុកថានេះជាអំណោយពិសេសមួយដើម្បីបង្ហាញពីការរីកចម្រើនរបស់វៀតណាម និងរូបភាពរបស់វៀតណាម ក្នុងឱកាសខួបលើកទី ៨០ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម”។
ចំណែកគណៈកម្មការរៀបចំ លោក Guillaume Prot នាយកមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ Maison & Objet បានវាយតំលៃខ្ពស់ចំពោះគុណភាពផលិតផលរបស់សហគ្រាសវៀតណាម ហើយសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងទាក់ទាញសហគ្រាសកាន់តែច្រើនមកចូលរួមនាពេលខាងមុខ៖ “យើងមានសេចក្តីសោមនស្សរីករាយដែលអាចស្វាគមន៍សហគ្រាសវៀតណាមមកចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិទាំងទំហំ និងចំនួនភ្ញៀវ។ យើងខ្ញុំសង្សឹមថា នាពេលខាងមុខ សហគ្រាសវៀតណាមនឹងកាន់តែបង្ហាញតួនាទីរឹងមាំនៅឯពិព័រណ៍អន្តរជាតិ Maison&Objet ដោយហេតុនេះបញ្ជាក់ពីគុណភាពនៃផលិតផល ជំនាញ និងភាពប៉ិនប្រសប់ធម្មតារបស់ខ្លួន”៕
បកប្រែដោយ Duy Hoan