ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅទីក្រុងហូជីមិញ ដោយមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម និងវិនិយោគទីក្រុងហូជីមិញ (ITPC) និងអាជ្ញាធរខេត្ត Hyogo នារសៀលថ្ងៃទី ៥ ខែសីហា។

លោក Nguyen Loc Ha អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានជូនដំណឹងថា វេទិកាសេដ្ឋកិច្ចទីក្រុងហូជីមិញ - ខេត្ត Hyogo (ជប៉ុន) ឆ្នាំ២០២៥ ប្រព្រឹត្តទៅក្នុងបរិបទដែលពិភពលោកកំពុងមានការផ្លាស់ប្តូរនៃភូមិសាស្ត្រនយោបាយ-សេដ្ឋកិច្ច និងបន្តប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនទាក់ទងនឹងបរិស្ថាន-អាកាសធាតុ។

leftcenterrightdel
លោក Nguyen Loc Ha ថ្លែងមតិនៅវេទិកា (រូបថត៖ vnanet.vn)

យោងតាមលោក Nguyen Loc Ha ទីក្រុងហូជីមិញកំណត់ការធ្វើបរិវត្តកម្មបៃតង និងការធ្វើបរិវត្តកម្មឌីជីថលជាជម្រើសយុទ្ធសាស្ត្រ អាទិភាពកំពូល និងជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងនិរន្តរភាពក្នុងយុគសម័យថ្មី។ ទីក្រុងមានគោលបំណងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ១០% នៅឆ្នាំ២០៣០ និងសម្រេចបាននូវការបំភាយឧស្ម័នសូន្យសុទ្ធនៅឆ្នាំ២០៥០។

ចាប់តាំងពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៥ មក ទីក្រុងហូជីមិញត្រូវបានពង្រីកយ៉ាងខ្លាំងលើផ្ទៃដី ចំនួនប្រជាជន ជាពិសេសគឺសក្តានុពល និងលំហអភិវឌ្ឍន៍។ នៅក្នុងលំហអភិវឌ្ឍន៍ថ្មីនេះ កិច្ចសហប្រតិបត្តិការរវាងទីក្រុងហូជីមិញ និងខេត្ត Hyogo នឹងមានឱកាសកាន់តែច្រើនក្នុងការពង្រីក ជាពិសេសលើវិស័យសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ថាមពលកកើតឡើងវិញ។ល។

leftcenterrightdel
លោក Hattori Yohei មានប្រសាសន៍ក្នុងព្រឹត្តិការណ៍ (រូបថត៖ vnanet.vn)

លោក Hattori Yohei អភិបាលរងខេត្ត Hyogo (ជប៉ុន) បានសង្កត់ធ្ងន់ថា វេទិកាសេដ្ឋកិច្ចទីក្រុងហូជីមិញ និងខេត្ត Hyogo ដែលត្រូវបានរៀបចំប្ដូរវេននៅមូលដ្ឋានទាំងពីរតាំងពីឆ្នាំ ២០១៧ មកនោះ បានបង្កើតឱកាសសម្រាប់ភាគីទាំងពីរសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការទៅជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងនោះ កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្សត្រូវបានចាត់ទុកថាជាអាទិភាព។ សហគ្រាសនៅក្នុងទីក្រុង Hyogo ក៏កំពុងជម្រុញការប្រើបច្ចេកវិទ្យាទំនើបក្នុងបរិបទនៃការប្រឈមមុខនឹងបញ្ហាប្រឈមក្នុងការងារទាក់ទងនឹងចំនួនប្រជាជនផងដែរ។ មូលដ្ឋានទាំងពីរមានគុណសម្បត្តិជាច្រើនដើម្បីគាំទ្រគ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច សន្តិសុខ និងជំនួបរវាងប្រជាជននិងប្រជាជន៕

បកប្រែដោយ Thuy Anh