លោកស្រី Le Thi Thu Hang បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយចក្រភពអង់គ្លេស។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏រឹងមាំក្នុងទំនាក់ទំនងទ្វេភាគីនាពេលថ្មីៗនេះ។

leftcenterrightdel
លោកស្រី Le Thi Thu Hang អនុរដ្ឋមន្ត្រីក្រសួងការបរទេស ទទួលជួបលោក Thomas Mitchell Little ប្រធាន និងជាអគ្គនាយកក្រុមហ៊ុនថាមពល Jadestone (ចក្រភពអង់គ្លេស)

លោក Thomas Mitchell Little បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមដែលបានយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលជូនសហគ្រាសក្នុងការដាក់ពង្រាយប្រតិបត្តិការរបស់ខ្លួន​ប្រកបដោយប្រសិទ្ធភាពនៅវៀតណាម។ លោកបានវាយតម្លៃថា វៀតណាមជាទីផ្សារយុទ្ធសាស្ត្រក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងសក្ដានុពលដ៏អស្ចារ្យសម្រាប់ការអភិវឌ្ឍឧស្សាហកម្មឧស្ម័នធម្មជាតិ។ លោកក៏សម្តែងគោលបំណងចង់បន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូវៀតណាមនាពេលខាងមុខ។

លោកស្រី Le Thi Thu Hang បានវាយតម្លៃខ្ពស់ចំពោះផែនការធ្វើអាជីវកម្មរបស់ Jadestone Energy នៅវៀតណាម។ លោកស្រីអះអាងថា រដ្ឋាភិបាលវៀតណាមស្វាគមន៍សហគ្រាសអន្តរជាតិដែលមានសមត្ថភាព និងបទពិសោធន៍មកបណ្តាក់ទុន ធ្វើអាជីវកម្មរយៈពេលវែង និងមានស្ថិរភាពនៅវៀតណាម ជាពិសេសចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលជាតិរបស់វៀតណាម។ លោកស្រីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមនឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលជូនសហគ្រាសបរទេស រួមទាំង Jadestone Energy មកបណ្តាក់ទុនប្រកបដោយស្ថិរភាព ប្រសិទ្ធភាព និងនិរន្តរភាពនៅវៀតណាម៕

បកប្រែដោយ Duy Hoan