កម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានានៃប្រទេសវៀតណាម និងប្រទេសចិន
កប.អនឡាញ - នាព្រឹកថ្ងៃទី១៦ ខែកក្កដា នៅទីក្រុងហាណូយ លោក Phan Anh Son ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម បានទទួលជួបគណៈប្រតិភូតំបន់ស្វយ័ត ក្វាងស៊ី ហ្ស័ង (Guangxi Zhuang) ប្រទេសចិនដឹកនាំដោយ លោក Wei Ran ប្រធាននាយកដ្ឋានកិច្ចការបរទេស ប្រធានសមាគមមិត្តភាពការទូតប្រជាជនតំបន់ស្វយ័ត ក្វាងស៊ី ហ្ស័ង ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ក្នុងជំនួបនេះ លោក Phan Anh Son បានឲ្យដឹងថា តាំងពីដើមឆ្នាំមក ប្រទេសទាំងពីរបានរៀបចំសកម្មភាពសំខាន់ៗជាច្រើន រួមមាន ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជាពិសេសគឺដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់លោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ បានបញ្ជាជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងចិនឲ្យកាន់តែស៊ីជម្រៅ ដែលក្នុងនោះ ការទូតប្រជាជនគប្បីលើកកម្ពស់តួនាទី និងបង្កើនការរួមចំណែកយ៉ាងសកម្ម។
លោក Wei Ran បានសង្កត់ធ្ងន់ថា ដោយមានការយកចិត្តទុកដាក់ ការតំរង់ទិស និងការដឹកនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាននៃប្រទេសទាំងពីរចិននិងវៀតណាមនឹងបន្តអភិវឌ្ឍ និងស៊ីជម្រៅ។ លោកបានសម្តែងនូវគោលបំណងចង់បន្តរក្សាយន្តការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ និងការចង់សម្ព័ន្ធមេត្រីភាពជាមួយមូលដ្ឋានវៀតណាម។ លោកជឿជាក់ថា សកម្មភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងសម្រេចបានសមិទ្ធិផលកាន់តែច្រើន ហើយទំនាក់ទំនងចង់សម្ព័ន្ធមេត្រីភាពរវាងបណ្ដាទីក្រុងនឹងកាន់តែប្រសើរឡើងនាពេលខាងមុខ។
ក្នុងឱកាសនេះ លោក Phan Anh Son និងលោក Wei Ran បានពិភាក្សាអំពីវិធានការមួយចំនួន ដើម្បីបន្តរក្សាយន្តការចង់សម្ព័ន្ធមេត្រីភាពរវាងបណ្តាមូលដ្ឋាននៃ ក្វាងស៊ី និងមូលដ្ឋាននៃវៀតណាម ក៏ដូចជាវិធានការបន្តពង្រឹងសកម្មភាពជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាននៃប្រទេសទាំងពីរ៕
បកប្រែដោយ Thuy Anh