នាថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៥ វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - ប៊ុលហ្គារី បានប្រព្រឹត្តទៅនៅទីក្រុង Sofia (ប៊ុលហ្គារី)។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំសហគ្រាសវៀតណាម និងប៊ុលហ្គារីជាង ១៦០ ចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអង្គការជំរុញការវិនិយោគនៃប្រទេសទាំងពីរ។

leftcenterrightdel
លោកស្រី Nguyen Thi Minh Nguyet ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ុលហ្គារី ជាមួយបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅ Sofia (រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Sofia)

ក្នុងសុន្ទរកថាបើក លោកស្រី Nguyen Thi Minh Nguyet ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប៊ុលហ្គារី បានសង្កត់ធ្ងន់ថា៖ “វេទិកានេះគឺជាការបង្ហាញយ៉ាងរស់រវើកនៃការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរក្នុងការជំរុញភាពជាដៃគូសេដ្ឋកិច្ចដល់កម្រិតថ្មីមួយ។ លោកស្រីសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងបើកឱកាសជាច្រើនសម្រាប់ការតភ្ជាប់ ជួយអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរទទួលបានព័ត៌មានទីផ្សារ ទាញយកសក្តានុពល និងកសាងទំនាក់ទំនងសហប្រតិបត្តិការជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។

បង្ហាញទិដ្ឋភាពទូទៅនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម លោកស្រីឯកអគ្គរដ្ឋទូតបានចាត់ទុកថា បច្ចុប្បន្នវៀតណាមជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតក្នុងតំបន់ កំពុងជំរុញកំណែទម្រង់ស្ថាប័ន បង្រួមក្បាលម៉ាស៊ីន និងអនុវត្ត “យុទ្ធសាស្ត្របួន” រួមមាន៖ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា - នវានុវត្តន៍ - ការផ្លាស់ប្តូរឌីជីថល; រួមទាំងធ្វើសមាហរណកម្មអន្តរជាតិ កសាងនិងអនុវត្តច្បាប់ អភិវឌ្ឍសេដ្ឋកិច្ចឯកជន។

ខាងប៊ុលហ្គារី ប្រធាន BCCI Tsvetan Simeonov បានសង្កត់ធ្ងន់ថា នៅមានសក្តានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យដូចជា ទេសចរណ៍ គ្រឿងយន្តកសិកម្ម ឱសថ និងបច្ចេកវិទ្យា។ លោកបានបន្តថា លទ្ធផលនៃវេទិកានេះនឹងត្រូវផ្សព្វផ្សាយដល់សាខា BCCI ជាង ១៣០ នៅទូទាំងប្រទេស។

គណៈប្រតិភូជាន់ខ្ពស់ប៊ុលហ្គារី រួមទាំងអនុរដ្ឋមន្ត្រីការបរទេស Nikolay Pavlov អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្ម Doncho Barbalov និងទីប្រឹក្សាប្រធានាធិបតី Aleksandar Pulev បានអះអាងថា វៀតណាមជាដៃគូសំខាន់របស់ប៊ុលហ្គារីនៅអាស៊ីអាគ្នេយ៍ និងបានវាយតំលៃខ្ពស់ចំពោះបរិយាកាសវិនិយោគដ៏សកម្មរបស់វៀតណាម ហើយបានអំពាវនាវសហគ្រាសនៃប្រទេសទាំងពីរទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងនានាដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម-EU និងកិច្ចព្រមព្រៀងគាំរពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ដើម្បីពង្រីកពាណិជ្ជកម្ម។

leftcenterrightdel
ការពិភាក្សាស៊ីជម្រៅរវាងតំណាងវៀតណាម និងប៊ុលហ្គារី ស្តីពីកាលានុវត្តភាពសហប្រតិបត្តិការ និងសក្តានុពលវិនិយោគក្នុងទីផ្សារប៊ុលហ្គារី និងសហភាពអឺរ៉ុប (រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Sofia)

ការពិភាក្សាស៊ីជម្រៅរវាងធុរកិច្ចនៃប្រទេសទាំងពីរបានវិលជុំវិញកាលានុវត្តភាពសហប្រតិបត្តិការលើផលិតផលកសិកម្ម ឱសថ បច្ចេកវិទ្យាខ្ពស់ និងភស្តុភារ។ ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅប៊ុលហ្គារីបានណែនាំក្រុមនាំចេញសំខាន់ៗរបស់វៀតណាម និងសក្តានុពលវិនិយោគក្នុងទីផ្សារក្នុងស្រុក និង EU តាមរយៈប៊ុលហ្គារី។

leftcenterrightdel
ការផ្លាស់ប្តូរដោយផ្ទាល់រវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ (រូបថត៖ ស្ថានទូតវៀតណាមប្រចាំនៅទីក្រុង Sofia)

ជាពិសេស វេទិការបានកត់ត្រាលទ្ធផលជាក់ស្តែង នៅពេលដែលធុរកិច្ចវៀតណាមទាំងពីរបានចុះហត្ថលេខាលើកិច្ចសន្យា និងអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងព្រឹត្តិការណ៍នេះតែម្តង។ លើសពីនេះ វគ្គតភ្ជាប់ពាណិជ្ជកម្ម (B2B) បានបង្កើតកន្លែងសម្រាប់ការផ្លាស់ប្តូរដោយផ្ទាល់រវាងធុរកិច្ចនៃប្រទេសទាំងពីរ សំដៅឆ្ពោះទៅរកជំហានជាក់លាក់ក្នុងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។

វេទិកានេះត្រូវបានរៀបចំឡើងដោយស្ថានទូតវៀតណាម សម្របសម្រួលជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មប៊ុលហ្គារី (BCCI)។ នេះគឺជាសកម្មភាពដ៏សំខាន់មួយ ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៥០-២០២៥)។

បកប្រែដោយ​ Duy Hoan