បន្តដំណើរបំពេញទស្សនកិច្ចការងារនៅអេស្បាញនាថ្ងៃទី ៣ កក្កដា (ម៉ោងក្នុងស្រុក) លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រី មានសកម្មភាពជាបន្តបន្ទាប់នៅទីក្រុងបាសេឡូណារបស់អេស្ប៉ាញ។

leftcenterrightdel
លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រី ជួបសន្ទនាជាមួយ លោក Salvador Illa ប្រធានតំបន់ Catalonia   (រូបថត៖ baochinhphu.vn)

ក្នុងជំនួបជាមួយលោក Salvador Illa ប្រធានតំបន់ Catalonia ប្រទេសអេស្ប៉ាញ លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យ​ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋានរបស់វៀតណាមក្នុងវិស័យទេសចរណ៍ កំពង់ផែសមុទ្រ ឱសថ គីមីឥន្ធនៈ ឧស្សាហកម្មម្ហូបអាហារ។ល។ លោកបានស្នើឱ្យរដ្ឋបាល Catalonia យកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគមន៍វៀតណាមនៅទីក្រុងបាសេឡូណា ជាកន្លែងដែលមានប្រជាជនវៀតណាមមួយចំនួនធំរស់នៅក្នុងប្រទេសអេស្ប៉ាញ។

រីឯខ្លួនវិញ លោក Salvador Illa ប្រធានតំបន់ Catalonia មានបំណងចង់ណែនាំអំពី Catalonia ដល់មូលដ្ឋាននានារបស់វៀតណាម ដោយហេតុនេះឆ្ពោះទៅការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងភាគីទាំងពីរ ព្រមទាំងនឹងពិចារណាបើកការិយាល័យពាណិជ្ជកម្ម និងវិនិយោគនៃតំបន់ ក្នុងប្រទេសវៀតណាមនាពេលខាងមុខ។

នាថ្ងៃដដែល លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រី បានទៅទស្សនាមជ្ឈមណ្ឌលហិរញ្ញវត្ថុ Barcelona (Barcelona Center Financer Europeu - BCFE)។ ថ្លែងនៅទីនេះ លោកឧបនាយករដ្ឋមន្ត្រីមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ BCFE ជាពិសេសក្នុងការចែករំលែកបទពិសោធន៍ក្នុងការកសាងយន្តការប្រតិបត្តិការ ការទាក់ទាញការវិនិយោគ ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ទ្រព្យសម្បត្តិឌីជីថល ហិរញ្ញវត្ថុបៃតង និងការធ្វើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ។

បន្ទាប់មក លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រី បានទៅទស្សនាកំពង់ផែ Barcelona ដែលជាកំពង់ផែសមុទ្រដ៏ធំបំផុតមួយក្នុងតំបន់មេឌីទែរ៉ាណេ ដើរតួនាទីសេដ្ឋកិច្ចសំខាន់ ជាស្ពានសំខាន់រវាងអឺរ៉ុប អាហ្រ្វិកខាងជើង និងមជ្ឈិមបូព៌ា។

ទាំងនេះគឺជាសកម្មភាពចុងក្រោយនៃដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូទៅកាន់ប្រទេសអេស្ប៉ាញ (ថ្ងៃទី ៣០ ខែមិថុនា ដល់ថ្ងៃទី ៣ ខែកក្កដា)។

បកប្រែដោយ Thanh Cong