ជំរុញភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន
កប.អនឡាញ - ទាក់ទាញការវិនិយោគរបស់ជប៉ុនមកកាន់ទីក្រុង Da Nang និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការចាប់ផ្តើមអាជីវកម្ម។
កិច្ចប្រជុំស្ដីពី “ការជំរុញភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - ជប៉ុន” បានប្រព្រឹត្តទៅនាថ្ងៃទី ៤ កក្កដា នៅទីក្រុង Da Nang។
នៅក្នុងកិច្ចប្រជុំ គណៈប្រតិភូបានពិភាក្សា និងផ្តល់ទស្សនៈអំពីយុទ្ធសាស្ត្រសហប្រតិបត្តិការរវាងជប៉ុន និងទីក្រុង Da Nang ជុំវិញប្រធានបទដូចជា៖ ការទាក់ទាញការវិនិយោគរបស់ជប៉ុនមកកាន់ទីក្រុង Da Nang និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការចាប់ផ្តើមអាជីវកម្ម។ ពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់មូលដ្ឋាន និងកិច្ចសហប្រតិបត្តិការទេសចរណ៍។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកស្រី Nguyen Thi Anh Thi អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា ទីក្រុងលើកទឹកចិត្តដៃគូជប៉ុនសហការក្នុងការច្នៃប្រឌិត ការវិនិយោគប្រកបដោយការទទួលខុសត្រូវ ការផ្ទេរបច្ចេកវិទ្យាខ្ពស់ និងកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស។ ទាំងនេះគឺជាកត្តាសំខាន់ដែលជួយទីក្រុង Da Nang ក្លាយជាការកំណើនដ៏ខ្លាំងក្លា និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកស្រី Nguyen Thi Anh Thi បានសង្កត់ធ្ងន់ថា “ទីក្រុង Da Nang បានត្រៀមខ្លួនជាស្រេចដើម្បីក្លាយជាគោលដៅដែលអាចទុកចិត្តបានសម្រាប់គំនិតផ្តួចផ្តើមសហប្រតិបត្តិការពីមូលដ្ឋាន និងដៃគូជប៉ុន។ យើងជឿជាក់ថា ដោយមានការគាំទ្រពីដៃគូជប៉ុន ទីក្រុង Da Nang នឹងមិនត្រឹមតែសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម - ជប៉ុនក្នុងយុគសម័យថ្មី ឆ្ពោះទៅរកវិបុលភាព និរន្តរភាព និងភាពសុខដុមរមនារវាងប្រជាជនទាំងពីរនាពេលខាងមុខ។
ខាងភាគីជប៉ុន លោក Ito Naoki ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនប្រចាំនៅវៀតណាម បានឲ្យដឹងថា ទីក្រុង Da Nang មានសក្ដានុពលខ្លាំងសម្រាប់អង្គភាពអាជីវកម្មជប៉ុនក្នុងការវិនិយោគលើវិស័យជាច្រើន។ ជាមួយនឹងការបង្កើតតំបន់ពាណិជ្ជកម្មសេរី Da Nang ការទាក់ទាញធុរកិច្ចជប៉ុនមកបណ្តាក់ទុននៅ Da Nang នឹងត្រូវបានលើកកំពស់ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ទីក្រុងនាពេលខាងមុខ។
បកប្រែដោយ Duy Hoan