ក្រុមហ៊ុនផ្សព្វផ្សាយអាមេរិកឡាទីនចង់បន្តលើកកម្ពស់វៀតណាមក្នុងយុគសម័យស្ទុះឈានទៅមុខ
កប.អនឡាញ - TELESUR ចង់ណែនាំដល់ទស្សនិកជនអាមេរិកឡាទីនអំពីព្រឹត្តិការណ៍អបអរសាទរខួបលើកទី ៨០ នៃការបង្កើតសាធារណរដ្ឋសង្គមនិយមវៀតណាម។
នៅក្នុងកិច្ចប្រជុំការងារនាថ្ងៃទី ៣ ខែកក្កដា ជាមួយ លោក Vu Trung My ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅវេណេស៊ុយអេឡា លោក Patricia Villegas ប្រធានក្រុមហ៊ុនផ្សព្វផ្សាយពហុជាតិអាមេរិកឡាទីន (TELESUR) បាននិយាយថា TELESUR តែងតែចាត់ទុកការរាយការណ៍ព័ត៌មានអំពីវៀតណាមជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងរបស់ខ្លួន។ ជាពិសេសខ្លឹមសារអំពីប្រវត្តិសាស្ត្រ វប្បធម៌ប្រទេស-ប្រជាជន និងមនោគមវិជ្ជា ក៏ដូចជាអាជីពបដិវត្តន៍របស់លោកប្រធានហូជីមិញ។
ឈរលើមូលដ្ឋាននោះ TELESUR ចង់បន្តផ្សព្វផ្សាយរឿងរ៉ាវអំពីសមិទ្ធិផលរបស់វៀតណាមក្នុងការតស៊ូការពារ និងកសាងប្រទេស ជាពិសេសអំពីសេចក្តីប្រាថ្នា អភិវឌ្ឍន៍ក្នុង “យុគសម័យនៃស្ទុះឈានទៅមុខ”។
    |
 |
កម្មវិធីទូរទស្សន៍ផ្សាយផ្ទាល់នៅស្ទូឌីយ៉ូរបស់ TELESUR (រូបថត៖ VNA) |
ប្រធាន TELESUR ក៏បានសម្តែងនូវបំណងចង់បង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយទីភ្នាក់ងារសារព័ត៌មានឈានមុខគេរបស់វៀតណាមក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ជូនព័ត៌មានពិតប្រាកដ អំពីបព្វហេតុផ្លាស់ប្តូរថ្មី និងយុគសម័យនៃការអភិវឌ្ឍរបស់វៀតណាម។ អាស្រ័យលើនេះ TELESUR ចង់ណែនាំដល់ទស្សនិកជនអាមេរិកឡាទីនអំពីព្រឹត្តិការណ៍អបអរសាទរខួបលើកទី ៨០ នៃការបង្កើតសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាគោលនយោបាយ និងការសម្រេចចិត្តសំខាន់ៗដែលបានធ្វើឡើងនៅក្នុងមហាសន្និបាតជាតិលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម នៅដើមឆ្នាំ ២០២៦ ។
រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Vu Trung My បានសន្យាបន្តដើរតួនាទីជាស្ពានជំរុញកិច្ចសហប្រតិបត្តិការរវាង TELESUR និងទីភ្នាក់ងារសារព័ត៌មានវៀតណាម។ អាស្រ័យហេតុនេះ រួមចំណែកលើកកម្ពស់ការងារផ្សព្វផ្សាយអំពីកិច្ចការបរទេស ផ្សព្វផ្សាយរូបភាពវៀតណាមយ៉ាងទូលំទូលាយ និងជួយទស្សនិកជនវៀតណាមយល់កាន់តែច្បាស់អំពីតំបន់អាមេរិកឡាទីន៕
បកប្រែដោយ Duy Hoan