នាយប់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Berlin ប្រទេសអាល្លឺម៉ង់ លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលស្ត្រីជាសាកលឆ្នាំ ២០២៥ ក្រោមប្រធានបទ៖ "ស្ត្រី៖ ការស្ដារតម្លៃក្នុងយុគសម័យឌីជីថល"។
អញ្ជើញចូលរួមសម័យប្រជុំមាន លោកស្រី Vo Thi Anh Xuan អនុប្រធានរដ្ឋវៀតណាម អនុអធិការបតីអាល្លឺម៉ង់ Lars Klingleil អនុប្រធានសមាគមអាល្លឺម៉ង់ Bundestag Josephine Ortleb និងប្រធានកិច្ចប្រជុំ Irene Natividad រួមជាមួយគណៈប្រតិភូជិត ១០០០ ដែលជាថ្នាក់ដឹកនាំប្រទេស ធុរកិច្ច និងអង្គការអន្តរជាតិមកពីជាង ២០ ប្រទេស និងតំបន់ដែនដី។
មានប្រសាសន៍ក្នុងពិធីបើក លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់កិច្ចប្រជុំកំពូលស្ត្រីជាសាកលក្នុងរយៈពេល ៣៥ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍ក្នុងការជំរុញកិច្ចសន្ទនាអន្តរជាតិ និងកិច្ចសហប្រតិបត្តិការលើសមភាពយេនឌ័រ។ លោកស្រីអនុប្រធានរដ្ឋ បានលើកឡើងពីសារៈសំខាន់នៃប្រធានបទនៃកិច្ចប្រជុំឆ្នាំនេះ ដោយដំណើរការផ្លាស់ប្តូរឌីជីថលដ៏រឹងមាំនាំមកនូវឱកាសសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការដោះស្រាយបញ្ហាសកល ការលើកកម្ពស់ការច្នៃប្រឌិត អភិបាលកិច្ចប្រកបដោយប្រសិទ្ធភាព និងការលើកកម្ពស់គុណភាពជីវភាពរបស់នៅ។
ដោយអះអាងថា ការលើកកម្ពស់សមភាពយេនឌ័រ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីគឺជាការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់វៀតណាម លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានលើកឡើងពីសមិទ្ធិផលរបស់ប្រទេសក្នុងវិស័យនេះ។ ក្នុងរយៈពេល ២ ឆ្នាំចាប់ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៤ វៀតណាមបានកើនឡើងចំនួន ១១ ចំណាត់ថ្នាក់ ហើយបច្ចុប្បន្នកំពុងជាប់ចំណាត់ថ្នាក់ទី ៧២ ក្នុងចំណោម ១៤៦ ប្រទេសទាក់ទងនឹងសមភាពយេនឌ័រ។ សមាមាត្រនៃស្ត្រីនៅក្នុងកម្លាំងស្រាវជ្រាវវិទ្យាសាស្ត្រមានចំនួន ៤៤% ។ នៅក្នុងវិស័យ STEM សិស្សស្រីមានចំនួន ៣៧% នៃចំនួនសិស្សសរុប ដែលលើសពីមធ្យមភាគសកល ៣០% ។ សមិទ្ធិផលរបស់វៀតណាមត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់។
ចែករំលែកអំពីយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលរបស់វៀតណាម លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan បានលើកឡើងអំពីចលនា “ប្រជាជនទាំងមូលសិក្សាអំពីឌីជីថល” និង “ប្រជាជនទាំងមូលសិក្សាអំពី AI” និងតួនាទីត្រួសត្រាយរបស់សមាគមន៍នារីវៀតណាមក្នុងការអនុវត្តកម្មវិធីទាំងនេះសម្រាប់ស្ត្រីនៅថ្នាក់មូលដ្ឋាន រួមចំណែកកសាងសង្គមឌីជីថលប្រកបដោយបរិយាប័ន្ន។ ដើម្បីអភិវឌ្ឍឱ្យបានពេញលេញនូវសក្ដានុពលសេដ្ឋកិច្ចរបស់ស្ត្រី លោកស្រីអនុប្រធានរដ្ឋបានបញ្ជាក់ថា ស្ត្រីគឺជាស្ថាបត្យករនៃសេដ្ឋកិច្ច ជាអ្នកគ្រប់គ្រង ២៨% នៃអង្គភាពអាជីវកម្ម និងកាន់មុខតំណែងសំខាន់ៗជាច្រើននៅក្នុងសមាគមបច្ចេកវិទ្យា ហើយទន្ទឹមនឹងនោះ មានកម្មវិធីជាច្រើនដើម្បីគាំទ្រស្ត្រីក្នុងការចាប់ផ្តើមអាជីវកម្ម។ ដើម្បីធានាបាននូវការចូលរួមប្រកបដោយសុវត្ថិភាព និងសកម្មរបស់ស្ត្រី និងកុមារក្នុងដំណើរការនេះ វៀតណាមកំពុងខិតខំប្រឹងប្រែងដើម្បីបង្កើតលំហឌីជីថលប្រកបដោយសុវត្ថិភាព និងមិត្តភាពសម្រាប់មនុស្សជំនាន់ក្រោយ និងមានកម្មវិធី និងសកម្មភាពជាក់លាក់ជាច្រើនក្នុងទិសដៅនេះ។
ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងបំណងរួមចំណែកបង្កើតអនាគតឌីជីថលប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងមនុស្សធម៌នោះ លោកស្រីអនុប្រធានរដ្ឋបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ និងប្រទេសនានាបន្តដាក់សមភាពយេនឌ័រជាមជ្ឈភាពនៃរាល់ការពិភាក្សាទាំងអស់ និងរាល់ក្របខ័ណ្ឌច្បាប់ស្តីពីបច្ចេកវិទ្យា ចែករំលែកបទពិសោធន៍ពីគំរូជោគជ័យរបស់ខ្លួន ហើយទន្ទឹមនឹងនោះ ចាំបាច់ត្រូវបំភ្លឺនៃការបំផុសគំនិត ផ្សព្វផ្សាយ និងលើកតម្កើងយ៉ាងឧឡារិក និងស្មើភាព ចំពោះការរួមចំណែករបស់អ្នកវិទ្យាសាស្ត្រជាស្ត្រី សហគ្រិនជាស្រ្តីឆ្នើម។
ដោយអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ពីគំរូជោគជ័យរបស់ខ្លួន លោកស្រីអនុប្រធានរដ្ឋបានសង្កត់ធ្ងន់ថា វៀតណាមប្តេជ្ញាបន្តជាដៃគូដែលអាចទុកចិត្តបាន ជាសមាជិកដែលមានការទទួលខុសត្រូវ រួមដៃជាមួយសហគមន៍អន្តរជាតិសម្រាប់ពិភពឌីជីថលប្រកបដោយបរិយាប័ន្ន ដែលស្ត្រី និងកុមារីទាំងអស់ចូលរួមយ៉ាងពេញលេញ និងត្រូវបានការពារប្រកបដោយប្រសិទ្ធភាព ហើយត្រូវផ្តល់សិទ្ធិអំណាចដើម្បីអភិវឌ្ឍន៍យ៉ាងទូលំទូលាយ ...
បកប្រែដោយ Duy Hoan
Type the code from the image