វៀតណាមសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក៖ ព្រឹត្តិការណ៍ដ៏សំខាន់មួយ
កប.អនឡាញ - បន្ទាប់ពីការប្រកាសរបស់លោក Donald Trump ប្រធានាធិបតីអាមេរិក លើបណ្តាញសង្គម Truth Social អំពីការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសវៀតណាមនោះ ទីភ្នាក់ងារសារព័ត៌មានធំៗជាច្រើននៅលើពិភពលោកជូនដំណឹងក្នុងពេលដំណាលគ្នា ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃព្រឹត្តិការណ៍នេះក្នុងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ទីភ្នាក់ងារសារព័ត៌មានធំៗជាច្រើនដូចជា Reuters, Financial Times, Bloomberg, Nikkei… បានធ្វើបច្ចុប្បន្នភាពព័ត៌មានក្នុងពេលដំណាលគ្នាថា អាមេរិក និងវៀតណាមសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីមួយ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ ជាមួយនឹងផលប៉ះពាល់យ៉ាងសំខាន់លើខឿនសេដ្ឋកិច្ចទាំងពីរ ក៏ដូចជាខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។
    |
 |
ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះកិត្យានុភាពរបស់វៀតណាមបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក (រូបថតឧទាហរណ៍៖ Reuters) |
កាសែត Financial Times បានចុះផ្សាយអត្ថបទមួយសង្កត់ធ្ងន់ថា វៀតណាមជា "ប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលទើបតែសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក" ដែលនេះឆ្លុះបញ្ចាំងពីកិត្យានុភាពរបស់វៀតណាម នៅលើផែនទីពាណិជ្ជកម្មពិភពលោក ក្នុងបរិបទដែលដៃគូពាណិជ្ជកម្មជាច្រើនរបស់អាមេរិកកំពុងប្រកួតប្រជែងគ្នាដើម្បីសម្រេចបានកិច្ចព្រមព្រៀង។
ទីភ្នាក់ងារសារព័ត៌មាននានាកំពុងយកចិត្តទុកដាក់ជាពិសេសចំពោះផលប៉ះពាល់នៃកិច្ចព្រមព្រៀងដែលសម្រេចបានរវាងអាមេរិក និងវៀតណាមលើខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងប្រតិកម្មរបស់ទីផ្សារ។
CNN សន្និដ្ឋានថា "ទីផ្សារមានប្រតិកម្មជាវិជ្ជមានចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងវៀតណាម" ដោយលើកឡើងពីព័ត៌មានអំពីភាគហ៊ុនរបស់ក្រុមហ៊ុនធំៗដែលពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងប្រទេសវៀតណាម រួមមាន Nike, Lululemon និង Columbia Sportswear ទាំងអស់បានកើនឡើងភ្លាមៗ៕
បកប្រែដោយ Huyen Trang